សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
Author: Phea ra
បណ្ឌិសភាចារ្យ សុខ ទូច៖ កូរ៉េនិងកម្ពុជា គួរសិក្សាលើវិស័យអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត
ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងសិក្ខាសាលាស្តីពី « ភាពជាដៃគូអភិវឌ្ឍន៍កូរ៉េ-កម្ពុជា៖ ការស្វែងរកយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation) » ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម […]
បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកានេះ
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ […]
TOP NEWS: ប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់រចនាសម្ព័ន្ធក្រសួងដែលជាន់គ្នា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អាណត្តិថ្មី២០២៤នេះ សម្តេចដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះអាចជាន់គ្នា។ សម្តេចធិបតីលើកជាឧទាហរណ៍ថា នៅក្រសួងកសិកម្ម អាចនាយកដ្ឋានស្រាវជ្រាវជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា) តើជាន់គ្នាឬយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា”។ សម្តេចធិបតីលើកឡើងជាឧទាហរណ៍បន្ថែមថាសម្រាប់ក្រសួងធនធានទឹក ជាមួយក្រសួងអភិវឌ្ឍជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ហើយនឹងក្រសួងធនធានទឹក អ្នកណាជាអ្នកគ្រប់គ្រងខ្សាច់ […]
នាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលកសិកម្ម ផលិតផលក្នុងស្រុក
“សម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង” នេះជាការថ្លែងសារអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួរឲ្យដឹងថា ការផលិតក្នុងស្រុកមានការកើនឡើង ឬថយចុះគឺអាស្រ័យលើការគាំទ្ររបស់អ្នកប្រើប្រាស់ ព្រោះអ្នកប្រើប្រាស់ជាដង្ហើមសម្រាប់ទ្រទ្រង់នូវប្រតិបត្តិការនានា។ មួយវិញទៀត ការគាំទ្រផលិតផលក្នុងស្រុកកើនឡើង ជាសញ្ញាណមួយបង្ហាញពីភាពវិជ្ជមាននៃការកើនឡើងអ្នកផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលផងដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាន់តែមានគុណភាព […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មិនដើរចេញពីវិស័យកសិកម្មនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ […]
នាវាពីរផ្ទុកភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS […]
ក្រសួងអប់រំ បន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌សិស្ស
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។ ក្នុងនោះក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សា ពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ […]
ខេត្តចំនួន៦ និងអង្គការធំៗចំនួន២បន្ថែមទៀត ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពោលគឺមានរយៈពេលជាង២ខែ មានរដ្ឋបាលខេត្តចំនួន៧ និងស្ថាប័នកាកបាទក្រហមកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។ សម្រាប់ខេត្តទាំង៧ […]
ឧត្តមសេនីយ៍ត្រី អេង ហុី បំភ្លឺចំពោះការបង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀន ព្រោះឮថាខ្នងគេធំណាស់!”
ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!”។ នៅថ្ងៃទី១៨ វិច្ឆិកា ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហុី បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ […]

