សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ ខណៈបើគ្មានបទឈប់បាញ់ទេ តំបន់ហ្គាហ្សានឹងក្លាយជាវាលកប់ខ្មោចធំជាងគេលើពិភពលោក

«ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈបណ្តាញសង្គមផ្លូវករនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។ សម្តេចតេជោបន្តថា៖ «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ […]

រាជរដ្ឋាភិបាល ចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត​ជាលើកទី៩

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រសហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន ១រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន​ ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន ២រោងចក្រកេសកាតុងចំនួន​ […]

ក្រុង Dalian របស់ចិន ប្រកាសហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាប ក្រោយការចងសម្ព័ន្ធមេត្រីភាព

គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។ លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា គោលបំណងរបស់ប្រតិភូនាពេលនេះ […]

ក្រសួងអប់រំប្រកាសថា ការប្រឡងបាក់ឌុបថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ!

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកានេះ ប្រកាសថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ។ ក្នុងដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយឡែករសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស […]

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាព ពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”។ នាឱកាសនោះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ដល់ក្រសួងមហាផ្ទៃ។ ១. ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសីលធម៌ សមត្ថ​ភាព ពង្រឹងការវាយតម្លៃទាំងស៊ីវិល និងនគរបាលបានច្បាស់លាស់ពិសេសពិនិត្យមើលនៅក្នុងការតែងតាំងមន្រ្តីសុំពិនិត្យ មើលឲ្យច្បាស់ត្រូវដើម្បីធានាថា អ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានប្រវត្តិល្អ និងសមត្ថភាព។ ២. […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរឹទ្ធិនារីកម្ពុជា ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS នៃសមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងជាប្រវត្តិសាស្ត្រនៃចលនាកាយឫទ្ធិនារីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ កាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា […]

ដំណឹងរីករាយ! ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ

អង្គការ WWF ប្រកាសពីដំណឹងរីករាយបំផុតពីទន្លេមេគង្គ នោះគឺកូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញកូនផ្សោតកើតថ្មី នៅថ្ងៃទី៤ វិច្ឆិកានេះ គឺ បន្ទាប់ពីទទួលដំណឹងពីអ្នករត់ទូកទេសចរណ៍។ ក្រុមការងារ ក៏បានអង្កេតបន្តពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូនផ្សោតឡើយ។ គួរជ្រាបថា កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

“ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុក​ដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា” នេះជាសារជូនពររបស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ។ នៅថ្ងៃអាទិត្យនេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត កំពុងមានភាពមមាញឹកក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និង​បទ​ប្បញ្ញត្តិ​ក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ […]

5
Promotion