នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យសមត្ថកិច្ចទាំងអស់ត្រូវប្រុងប្រយ័ត្ន «ដ្រូន» នៅទីតាំងប្រារព្ធពិធីធំៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ សង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី។ ការណែនាំនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ […]

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា អាណត្តិទី៧នេះ គឺបាញ់ឆ្ពោះទៅមូលដ្ឋាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក ជាពិសេសការកែទម្រង់ បាញ់ឆ្ពោះទៅថ្នាក់ក្រោមជាតិ។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងសម្រួចការធ្វើវិមជ្ឈការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ហានិភ័យថ្មីសម្រាប់ប្រជាពលរដ្ឋ គឺបញ្ហាសន្តិសុខសង្គម គ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ហានិភ័យពីសង្គ្រាមយើងលែងមានហើយ ប៉ុន្តែហានិភ័យថ្មី សម្រាប់ពលរដ្ឋ គឺសន្តិសុខសង្គម បញ្ហាគ្រឿងញៀន បងធំបងតូច និងល្បែងស៊ីសងផ្សេងៗ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការកែសម្រួលក្បាលម៉ាស៊ីនអាជ្ញាធរជាតិគ្រឿងញៀន ដើម្បីប្រសិទ្ធភាព និងទម្ងន់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន។ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា […]

នាយករដ្ឋមន្ត្រី៖ ធ្វើអ្វីក៏ដោយ ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាធំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អ្វីក៏ដោយ ត្រូវធ្វើឡើង ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាគោលដៅធំ អ្វីដែលយើងក៏សាងត្រូវតែជាមូលដ្ឋានសម្រាប់បម្រើ និងការសម្រេចភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ នេះហើយគឺជាអ្វីនៃការបម្រើការអភិវឌ្ឍដោយចីរភាព និងដោយសមធម៌ នៅក្នុងគោលរាជរដ្ឋាភិបាលកន្លងទៅ និងសម្រាប់អនុវត្តបន្តរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ គោលដៅ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំ ជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់

«រដ្ឋបាលរាជធានី ខេត្ត ត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ត្រូវជៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរឹងបំផុត ប្រសិនបើមានករណីរំលោភអំណាចនេះកើតឡើង» ។ នេះជាការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាខិតខំជួយដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក […]

នាយករដ្ឋមន្ត្រី៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយកើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែតុលានេះថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ […]

ប្រមុខការទូតកម្ពុជា ជំរុញឲ្យបន្តកិច្ចសហការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ

ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។​កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ច​ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល​លើការផ្សព្វផ្សាយ «ភាពជាខ្មែរ» […]

នាយករដ្ឋមន្ត្រីកម្ពុជា សន្យាខិតខំរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋ

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន ជឿនលឿនទៅមុខទៀត។ រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយផ្សេងៗរបស់កម្មករនិយោជិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រយៈពេលនៃវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង […]

ក្រសួងប្រៃសណីយ៍ សាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែម ១៧០ទីតាំង នៅទូទាំងខេត្តតាកែវ

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ដោយមានការចូលរួមដោយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការរបស់អង្គភាពចំណុះ ក.ប.ទ. ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ឯកឧត្តម អ៊ូច […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្សពួក និងអ្នកមានអំណាចរបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះការរិះគន់ និងការចោទប្រកាន់របស់ក្រុមប្រឆាំងពោះថា សម្តេចអភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។ សម្តេចបកស្រាយថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់ ហើយអ្នកដែលមានអំណាចនៅក្នុងចិត្តរបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរតែម្តង។ សម្តេចមធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ០២៨នាក់ ដែលមានមូលដ្ឋានមកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ […]

5
Promotion