សម្តេចម៉ែ ប្រសិទ្ធពរជ័យជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមហាជោគជ័យថ្មីៗបន្តទៀត

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារប្រសិទ្ធពរជ័យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារដូច្នេះថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា […]

ព្រះមហាក្សត្រ កោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឺងម៉ាត់ និងឈ្លាសវៃ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យសោមនស្សរីករាយ និងសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់សម្ដេចមហាបវរធិបតី ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឺងម៉ាត់ និងឈ្លាសវៃ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានភាពរីកចម្រើន។ នេះបើតាមព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ […]

ដំណើរចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បានទទួលលទ្ធផលយ៉ាងធំធេង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារួម ដំណើរអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅ រដ្ឋធានីប៉េកាំងរបស់ សម្ដេចធិបតី បានទទួលនូវលទ្ធផលយ៉ាងធំធេង […]

ស្ថាប័នពាក់ព័ន្ធ បណ្តុះស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌ

ក្រុមការងារអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដឹកនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ ថ្នាក់ទី៥ និងទី៦ សរុបចំនួន៦៥នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទលលៃ។ ការដឹកនាំកុមារចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមភស្តុតាងដែលបន្សល់មកដល់បច្ចុប្បន្ន ស្គាល់ជាក់ស្តែងនូវលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយគ្នានេះដែរ ក៏បង្រៀនសិស្សានុសិស្សបន្ថែមអំពីការផាត់ពណ៌ បង្កើតជាល្បែងសម្រាប់កុមារបឋមសិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត។ សូមបញ្ជាក់ដែរថា ទាំងខ្លឹមសារ រូបភាព […]

ការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល ១៦ឆ្នាំ របស់សាលាក្តីខ្មែរក្រហម នឹងត្រូវផលិតផ្សព្វផ្សាយ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. (ECCC) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីផលិតនិងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែល មានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផល ការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នា ដែលបាន […]

ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី CLV «ប្រទេសបី គោលដៅតែមួយ»

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ […]

រោងចក្រចំនួន៣​ ក្នុងខេត្តតាកែវ សម្រេចផ្អាកផលិតកម្មមួយរយៈ រហូតទឹកស្រកវិញ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ ទី២. […]

ឯកឧត្តម កើត រិទ្ធ៖ រាល់ការចោទប្រកាន់ ស៊ើបសួរ ឬឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ២ មិនបាច់ជូនដំណឹងទៅស្ថានទូតបរទេសទេ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ […]

ប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត ត្រូវបានស្ដារសម្អាត និងរៀបចំឡើងវិញ

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទ អង្គរ។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិន ស្អាត។ សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំ ប្រព័ន្ធ ប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី […]

ភ្ជុំបិណ្ឌ ៣ថ្ងៃ! ភ្ញៀវទេសចរដើរកម្សាន្តជិត ២លាននាក់ ខណៈទេសចរបរទេសកើន ៩០ភាគរយ

ក្រសួងទេសចរណ៍ បានឲ្យដឹងពីស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ១. […]

5
Promotion