ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានា​ធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិ​បត្តិ​ការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត […]

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលថវិកានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា […]

កម្ពុជាផ្តល់ជំនួយមនុស្សធម៌ ៣សែនដុល្លារ ជួយគាំទ្រដល់មីយ៉ាន់ម៉ាស្តារប្រទេសឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុ ជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន […]

កូវីដចាប់កម្រើកឡើងវិញ! ក្រសួងក្រើនរំលឹកពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា

ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាល​ដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ក្រើនរំលឹកសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អំពាវនាវដល់ពុក ម៉ែ […]

រកឃើញវត្ថុបុរាណជាច្រើនក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ

មន្ត្រីជំនាញកម្ពុជា បានរកឃើញវត្ថុបុរាណជាច្រើនៅក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងនោះ មួយចំនួនផលិតនៅក្នុងប្រទេសថៃ ដែលមានអាយុកាលចន្លោះស. វ.ទី១៥ – ១៧ នៃគ.ស.។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ […]

សម្ដេច ស ខេង៖ ឲ្យតែឈរលើយុត្តិធម៌ កុំបន្លែបន្លំ កាន់ជើងបក្សពួក រឿងអ្វីក៏ដោះស្រាយចេញដែរ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរត្រូវឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិិសេសបញ្ហាដីធ្លី ដើម្បីឈាមទៅកាត់បន្ថយទំនាស់ក្នុងសង្គម។ សម្ដេចក្រឡាហោម បានណែនាំបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ “រឿងទំនាស់ដីធ្លីមានប៉ុន្មានកន្លែងដោះឲ្យអស់ […]

គម្រោងដ៏ធំនេះចាប់ផ្តើមសិក្សាហើយ ដើម្បីប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍

ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការបានឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដែលមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ […]

RECEF និង CEDEAO នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែលមានសមាជិក ៣៤ប្រទេស និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) ដែលមានសមាជិក ១៥ប្រទេស នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន មកចូលរួសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត […]

រដ្ឋមន្ត្រីក្រសួងការងារ៖ នៅកម្ពុជា អត្រាមានការងារធ្វើខ្ពស់ ៩៩,៣% និងប្រាក់ចំណូលកាន់តែប្រសើរជាងមុន

ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។​ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ […]

១មិថុនា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការទប់ស្កាត់ករណីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតគូសរំលេចនូវបញ្ហាប្រឈមសំខាន់ៗ ការខិតខំប្រឹងប្រែងដោះស្រាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំមួយចំនួន។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងឧក្រិដ្ឋកម្មផ្សេងៗទៀត […]