ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួនបីដែលរួមមាន (១) ការពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រែកជ្រៃធំ (២)ការពិនិត្យតំបន់មានហានិភ័យដែលត្រូវបន្តការសាងសង់សំណង់ការពារច្រាំង និងផលប៉ះពាល់នានា និង (៣) ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្ដរក្រសួង។ សូមគូសបញ្ជាក់ថា […]
Author: rotha
ជាអ្វីដែលពលរដ្ឋចង់បាន! ខេត្តកំពង់ធំចាប់ផ្តើម «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦»
សូមសរសើរណាស់ ដើម្បីបង្កើតសោភណភាពតាមផ្លូវជាតិ ខេត្តកំពង់ធំបានចាប់ផ្តើមនូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ទៅកាន់ខេត្តសៀមរាប។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ […]
អស់បារម្ភ! គម្រោងដាក់លូមូលលើផ្លូវលេខ២៨៣ ខណ្ឌទួលគោក សម្រេចបាន ៧៥% ជួយរំដោះការលិចទឹក
គម្រោងដាក់លូមូលអង្គត់ផ្ចិត ១ម៉ែត្រ ប្រវែងជាង ២៥០ម៉ែត្រ លើកំណាត់ផ្លូវលេខ២៨៣ ក្នុងខណ្ឌទួលគោក សម្រេចបាន ៧៥% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លូមូលនេះ ត្រូវបានដាក់កប់ក្នុងជម្រៅ ២ម៉ែត្រ ស្របតាមផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី២ ចាប់ពីផ្លូវលេខ៥២៨ រហូតដល់កែងផ្លូវលេខ៦០៨ ហូរមកស្ថានីយ៍បូមទឹកទួលគោកទី២។ គម្រោងនេះ មានសារៈសំខាន់ក្នុងការបញ្ជៀស និងរំដោះការលិចទឹកភ្លៀង […]
បទចម្រៀង« សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវតារាចម្រៀងថៃ យីងយ៉ុង យកទៅលេង TikTok ល្បីផ្ទុះកក្រើកពេញប្រទេស !
ថ្វីដ្បិតតែបទចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាច្រើនសប្តាហ៍មកហើយក្តី តែសន្ទុះនៃការគាំទ្រនៅតែមានជាហូរហែ សូម្បីតែតារាចម្រៀង លោក យីងយ៉ុង ដែលជាតារាចម្រៀងកន្រ្តឹមល្បីឈ្មោះនៅប្រទេសថៃ ក៏បានយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TokTok ធ្វើឱ្យផ្ទុះប្រទេស ថៃ ផងដែរ ។ « សៅអើយនាងសៅ » គឺជាបទចម្រៀងថ្មីបែបន្រ្តឹមរបស់កំពូលតារាចម្រៀងដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ ដោយបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងអាចចាក់រាំលេងកម្សាន្តបានគ្រប់កម្មវិធី ដោយសារតែបទនេះផលិតឡើងយ៉ាងសម្រិតសម្រាំង […]
អភិបាលខេត្តកំពង់ចាម៖ មុននឹងចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទសម្រាប់បន្តវេន
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា «មុននឹង ចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់ បន្តវេនក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះក្នុងឱកាស»។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ […]
មិនលោភលន់ រឿន ណាត បោះបង់ចោលសិល្បៈសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក
មិនលោភលន់តារាល្បីឈ្មោះកញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលសិល្បៈ ចោលលុយ ដោយសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក ។ ជាមួយនិងការជ្រើសរើសដើរចេញពីសិល្បៈនិងសំងំរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដី អាមេរិក កញ្ញា រឿន ណាត បានពោលពាក្យថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។ កញ្ញា រឿន ណាត បានភ្ជាប់ពាក្យជាមួយបុរស លាវ វេងហួរ ជាងបីខែមកហើយ ហើយអ្នកទាំងពីរថែមទាំងបានដឹកដៃគ្នាចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងមានក្តីសុខបំផុត […]
បញ្ចប់ស្នេហ៍ប្រុសក្មេងភ្លាមតារាសិចស៊ី អៀ ម៉េងលិ បោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងលក់កាហ្វេ !
ធ្លាប់តែជាស្រីស្អាតហាយសូរ តែងខ្លួនស្អាតៗប្រើប្រាស់សម្ភារៈប្រ៊េនប្រ៊េន ពេលនេះកញ្ញា អៀ ម៉េងលិ បានលះបង់និងធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេធម្មតាមួយ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន ។ កញ្ញា អៀ ម៉េងលិ បានបង្ហាញនូវអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលមានអាជីវកម្មថ្មីដោយខ្លួនឯង ថ្វីដ្បិតតែជាហាងកាហ្វេនេះមើលទៅធម្មតា តែជាក្តីស្រមៃដែលនាងចង់ធ្វើជាយូរមកហើយ ។ នាងថែមទាំងរំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ទោះបីជាមិនបានប្រាប់លំអិតអំពីការបោះទុនប្រាក់ក្នុងការបើកហាងកាហ្វេនេះ តែអ្នកស្គាល់គ្នាជាមួយ អៀ ម៉េងលិ បានបង្ហើបប្រាប់ថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរនិងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣១ […]
រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានឲ្យមានភាពរីកចម្រើន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។ ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) […]
បែកធ្លាយរូបភាពកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថត MV ចម្រៀង Fit ជាមួយ TEMPO Tris !
ទើបតែសម្រុកចេញបទចម្រៀងកន្រ្តឹមបែបចូលឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះបែកធ្លាយរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប TEMPO Tris នៅកកន្លែងថត MV ចម្រៀងមួយ ដែលមើលទៅហាក់បីដូចជាអ្នកទាំងពីរច្រៀង Fit ជាមួយគ្នាអីចឹង ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាចង់ដឹងថា តើតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris កំពុងធ្វើការងារអ្វីរួមគ្នា ? រហូតមានអ្នកខ្លះបានលាន់មាត់ថា សង្ស័យតែតារាចម្រៀងទាំងពីរដួងនេះច្រៀង Fit ជាមួយគ្នាហើយមើលទៅ ? ទោះជាយ៉ាងណាក្តី តាមប្រភពព័ត៌មានពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា រូបភាពទាំងនោះគឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ […]
