ខ្លាចបាត់បង់ចំណូល ! ពិធីការិនី ហេង កែវនីតា ប្រឹងចេញរកលុយទាំងសរសៃខ្ចី 

ដោយសារខ្លាចបាត់បង់ប្រាក់ចំណូលពិធីការិនី ហេង កែវនីតា សុខចចិត្តចេញធ្វើការរកលុយទាំងនៅសរសៃខ្ចី ។ 

មកទល់ពេលនេះកូនស្រីរបស់ពិធីការិនី ហេង កែវនីតា ទើបតែមានវ័យមិនទាន់បាន២ខែផង ប៉ុន្តែនាងមិនបានធ្វើខ្លួននៅទំនេរទេ ជាក់ស្តែងថ្មីៗនេះនាងបានចេញរកលុយតាមរយៈការលក់ដូរសម្លៀកបំពាក់តាមអនឡាញ និង បានទទួលការងារជាពិធីករនៅក្នុងកម្មវិធីនានាឡើងវិញ ។ 

ពិធីការិនី ហេង កែវនីតា បាននិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួនថា ចេះតែប្រឹងៗទៅដើម្បីជីវភាព ពេលនេះនាងចេញរកលុយវិញហើយ សូមគាំទ្រផង ។ សម័យនេះនៅសរសៃខ្ចីមិនចេញធ្វើការ ច្បាស់ជាបាត់បង់ចំណូលហើយ មានលុយឯណាចិញ្ចឹមកូន ។ 

ទោះបីជាពិធីការិនី ហេង កែវនីតា មានគ្រួសារនិងមានកូនរួចហើយក្តី តែកេរ្តិ៍ឈ្មោះនាងក្នុងវិស័យសិល្បៈនៅតែមានដូចដើម នាងនៅតែទទួលបានការងារធំៗជាច្រើនទាំងការងារនៅក្នុងពិធីជប់លៀង មង្គលការ និងតាមកម្មវិធីធំៗថ្នាក់ជាតិជាដើម ។ 

ហេង កែវនីតា ធ្លាប់បាននិយាយថា នាងស្រឡាញ់អាជីពពិធីការិនីខ្លាំង ទៅថ្ងៃមុខនាងនៅតែបន្តអាជីពនេះដដែល មិនថាកាលៈទេសៈណា នាងនៅតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនឈរជើងក្នុងវិស័យនេះ តទៅមុខទៀត ៕ 

5
Promotion