ករណីគ្រោះថ្នាក់ចរចរណ៍បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ហើយបានធ្វើឱ្យបុរសម្នាក់បាត់បង់ជីវិតនោះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ នេះបើការឲ្យពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ […]
Tag: គ្រោះថ្នាក់ចរាចរណ៍
ឯកឧត្តម ស សុខា៖ ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ហាក់មានការលំបាក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស […]
បុណ្យអុំទូក ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២២នាក់ និងរបួស ៦៩នាក់
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទិន្នន័យបង្ហាញថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ០៨លើកបណ្តាលឲ្យមនុស្សស្លាប់០៥នាក់ និងរបួសធ្ងន់ស្រាល០៩នាក់។ នៅថ្ងៃទីពីរគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ […]
អ្នកនាំពាក្យ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតពីផែនការទៅមុខ ព្រោះបារម្ភពីពលរដ្ឋស្លាប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសមួយដើម្បីពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត» ។ ការចេញពន្យល់នេះ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត […]
ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាល ៥១នាក់ នៅខេត្តកំពង់ស្ពឺ
“ខ្ញុំមានការសោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបង្ករបួសធ្ងន់ ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន ៥១ នាក់។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូន ពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត […]
