កម្ពុជា កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យកត់ត្រាអ្នកស្រវឹងបេីកបរ ដាក់ក្នុងបញ្ជីខ្មៅ Black List

តាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិន​ត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង​ដោយមានអត្រាជាតិ​អាល់​កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្វេគករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់ និងចង្អុលបញ្ជាឲ្យរឹតបណ្តឹងគ្រឿងស្រវឹង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង្អុលបញ្ជាទៅឯឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹងលើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ ក្នុង​រយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង។ សម្តេចបានថ្លែងសង្វេគចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់ នាពេលថ្មីៗនេះ។ សម្តេចមានប្រសាសន៍ថា៖ “ថ្ងៃមុនកីឡាករម្នាក់ទៅ មានអនាគតខ្ពស់, ៤នាក់ថ្ងៃមុនយើងមើលទៅសុទ្ធតែជាអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ យើងសង្វេគណាស់​ហើយគ្រោះថ្នាក់ធំរបស់យើងឥលូវគ្រោះថ្នាក់ចរាចរណ៍នឹងឯង”។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

តុលាការ សម្រេចបើកការស៊ើបសួរលើបុរសបើកបុកមនុស្សស្លាប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក​តម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់)។ នេះគឺបន្ទាប់លោកនាងសំអូន បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា៨៣ កថាខណ្ឌ២ […]

ស្រវឹងបុកគេស្លាប់ មានទោសធ្ងន់បំផុត តែមិនជាប់ទោសអស់មួយជីវិតទេ

“អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ជៀសវាងដាច់ខាតរឿងមួយ គឺបុកគេស្លាប់ហើយ បង់លុយរួចខ្លួន ប៉ុន្តែយើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសម្រាប់ជនរងគ្រោះ ពីព្រោះពាក្យថាបុកគេស្លាប់ មិនមែនជាប់គុកអស់មួយជីវិតនោះទេ”។ នេះជាការថ្លែងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមិនមានច្បាប់ដាក់ទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ឲ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើមិនហ៊ានប្រឈមចំពោះមុខច្បាប់ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត ហើយប្រឈមនឹងបទល្មើសបន្ថែមទៀត។ យោងតាមមាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក […]

រឿងគ្រោះថ្នាក់ចរាចរណ៍ លោក ស សុខា ចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហម!

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករានេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី

ស្នងការ ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញថត live ផ្សាយតាមដងផ្លូវ មិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អ្នកសារព័ត៌មានអនឡាញ ពេលខ្លះរឿងគ្រោះថ្នាក់ចរាចរណ៍តូចតាច ហើយទៅទាញថតពីមុខពីក្រោយឲ្យកើតទៅជាជម្លោះ ដែលនេះជាការញុះញង់ឲ្យមានបទល្មើសកើតឡើង។ ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញទាំងនោះ ដែលមិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា៖ “ខ្ញុំមើលឃើញច្រើនណាស់​រឿងមិនគួរកើត ធ្វើឲ្យកើត នៅតាមដងផ្លូវពេលយប់ […]

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារស្រាវជ្រាវចាប់ខ្លួនរាល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន

រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេច ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និង​បានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២៣ […]

អ្នកនាំពាក្យ៖ យប់ឆ្លងឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់ របួស៥នាក់ ខណៈជនបង្កសុទ្ធតែរត់គេចខ្លួន

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ករណី បណ្តាល​ឱ្យជនរងគ្រោះ ស្លាប់ ចំនួន០៦នាក់, របួសធ្ងន់ ចំនួន០៣នាក់, របួសស្រាល ចំនួន០២នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ០១ករណី មានរថយន្ត បុកម៉ូតូ០១គ្រឿងបណ្តាល​ឱ្យ ស្លាប់ ០១នាក់ និងរបួសធ្ងន់០១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ […]

ហេតុអ្វីគ្រោះថ្នាក់ចរាចរណ៍ពេលយប់ជាច្រើន ជនបង្កមានលទ្ធភាពរត់?

ជាបទពិសោធន៍ខ្លួនខ្ញុំតែម្តង ក្រោយពីចេញពីធ្វើការម៉ោង១២រំលង អាធ្រាត កង់បីបុកគូថ នៅស្តុបអង់តែនទូរទស្សន៍ទួលគោក ខ្ញុំត្រូវឈររង់ចាំប៉ូលិសចរាចរណ៍ជិត១ម៉ោង ទើបឃើញមានសមត្ថកិច្ចមកដល់ក្រោយអ្នកសារព័ត៌មានផង។ ជាគំនិតយោបល់ផ្ទាល់ខ្លួនខ្ញុំយល់ថា ក្រោយពេលល្ងាចនៅពេលដែលប៉ូលិសចរាចរណ៍ឈជើងតាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញសម្រាក គួរតែដាក់កម្លាំងកងរាជអាវុធហត្ថឈរជើងបន្ត ព្រោះថា ពេលយប់ ជាពេលវេលាដែលអ្នកភ្នំពេញមួយចំនួនចូលសម្រាក ក៏ប៉ុន្តែកជាពេលវេលាមួយដែលអ្នកធ្វើការងារពេលយប់ និងអ្នកដើរសប្បាយពេល​យប់នៅតែធ្វើចរាចរណ៍ដដែល។ ដោយស្ថានភាពស្ងាត់ រួមទាំងអ្នកបើកបរមួយចំនួនស្រវឹងផង ការបើកបរបំពានច្បាប់កើតមានជាច្រើន និងជាឱកាសផ្តល់អោយពួកជនល្មើសជាច្រើនធ្វើសកម្មភាព។ល។ ប្រសិនបើក្នុងរាជធានីដាក់កម្លាំងឈជើងអោយច្រើនបន្ថែមលើកម្លាំងដើរល្បាត ខ្ញុំជឿថាបទល្មើសក្នុងរាជធានីភ្នំពេញនិងថយចុះ។ សូមអរគុណ ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ […]

បុករត់ ត្រូវផ្តន្ទាទោសដូចម្តេច?

មួយរយៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេស ករណីជនបង្កបើកបររថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ហើយព្យាយាមរត់គេច ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ តើការផ្តន្ទាទោសទៅលើករណីនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍​ទៅលើជនបង្កត្រូវអនុវត្តបែបណាដោយយោងទៅ​តាម​ស្ថានភាពជាក់ស្តែងនៃបទល្មើស? ដើម្បីបកស្រាយនូវចម្ងល់នេះ KarPit News សូមលើកយកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៨៥។ មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែល​បទ​ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ […]

5
Promotion