មកទល់ពេលនេះពិធីការិនី មិន ចេនី បានរៀបការជិតមួយខែហើយ ហើយទំនាក់ទំនងនាងនិងតារា ចម្រៀង នីគី នីគី ហាក់កាន់តែឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា អ្នកទាំង ពីរពិតជាឈ្លោះគ្នាយ៉ាងពិតប្រាកដមែន ដូច្នេះ ហើយបានជាម្នាក់ៗចេះចេញធ្វើការងារ និង ធ្វើវិដេអូរៀងៗខ្លួន ។
Tag: តារាចម្រៀង
ពពោះជិតគ្រប់ខែហើយ គង់ ច័ន្ទរដ្ឋា នៅតែប្រឹងឡើងឆាករកលុយមិនទុកពេលទំនេរ
គួរឱ្យសរសើរតារាចម្រៀង គង់ ច័ន្ទរដ្ឋា មែន ពពោះជិតគ្រប់ខែហើយនៅតែប្រឹងឡើងឆាកច្រៀងរាំ រកលុយមិនទុកពេលវេលាចោលឥតប្រយោជន៍ឡើយ ។
ទោះបីជារដូវវស្សាតែ រ៉ាប៊ី សម្រុកកើបលុយមិនហ៊ានឈប់សម្រាក
តាំងពីចូលរដូវភ្លៀងមក សិល្បករសិល្បការិនីគ្រប់ផ្នែកសុទ្ធតែរយាលពីការងារសម្តែង និងច្រៀង ដោយឡែកតារាចម្រៀង រ៉ាប៊ឺ វិញបែរជាមមាញឹកខ្លាំងនៅក្នុងការកើបលុយពីអាជីពរបស់ខ្លួនរហូតរកពេលសម្រាកគ្មាន ។
យឿន សូតអនុស្សាវរីយ៍ តស៊ូក្នុងសិល្បៈ ៥ ឆ្នាំ សល់បានតែកេរ្តិ៍ឈ្មោះ រកលុយចាយមិនគ្រប់ ចុងក្រោយប្រកាសឈប់ច្រៀង
ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលតារាចម្រៀង យឿន សូអនុស្សាវរីយ៍ ប្រកាសឈប់ពីផលិតកម្ម សាន់ដេ យ៉ាងតក់ក្រហល ទាំងដែលលោកខំប្រឹងតស៊ូក្នុងវិស័យចម្រៀងនេះយ៉ាងលំបាកទំរាំតែបានដូចសព្វថ្ងៃនេះ។
រកទ្រនំថ្មីជ្រកកោណមិនទាន់បាន សុខ ស្រីនាង ជះលុយរាប់ម៉ឺនដុល្លារដើរលេងក្រៅប្រទេសអស់ខ្វល់អ្វីទាំងអស់
បន្ទាប់ពីតារាស្រី សុខ ស្រីនាង បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន បានធ្វើឱ្យជីវិតនាងស្ងាត់ឈឹងពីវិស័យចម្រៀង ដោយនាងបានចំណាយពេលវេលាហ៊ឹហារទៅលើការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈប្រ៊េនថ្លៃៗដោយមិនខ្វល់ពីអ្វីទាំងអស់ ។ តើតារាស្រីរូបនេះនឹងបញ្ចប់ ជីវិតសិល្បៈរបស់ខ្លួនត្រឹមនេះឬយ៉ាងណា ?
មិនគួរឱ្យជឿ ទំរាំរកខ្លួនឯងឃើញ មាស សុខសោភា ត្រូវរស់ក្នុងសម្ពាធផ្លូវចិត្តអស់ជាច្រើនឆ្នាំ !
ធ្លាប់តែឃើញតារាចម្រៀង មាស សុខសោភា បង្ហាញភាពរីករាយទៅកាន់អ្នកគាំទ្រ និងអ្នកជុំវិញខ្លួន ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង នាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទំរាំតែរកឃើញខ្លួនឯងមកវិញ មាស សុខសោភា ស្ទើរតែស្រោចស្រង់ខ្លួនឯងមិនបាន ។
មិត្តរួមជំនាន់រៀបការជាបន្តបន្ទាប់ ហេតុអ្វី សុខ ពិសី មិនហ៊ានរៀបការ ?
មិត្តភក្តិរួមជំនាន់ សុខ ពិសី បានរៀបការជា បន្ត បន្ទាប់ ដោយឡែក សុខ ពិសី ជាស្រីស្អាត និងមានប្រជាប្រិយភាពខ្លាំងខាងចម្រៀងមួយរូបផងដែរ បែរជាមិនហ៊ានដឹងដៃគូស្នេហ៍ខ្លួនចូលរោងការទៅវិញ បើទោះបីជាឆ្នាំនេះមានវ័យជាង ៣០ ឆ្នាំក្តី ។
តោះទស្សនាស្ទាយថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀង « តាប៉ែតែសប្បាយ » មានអ្វីប្លែក ?
តារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយកាលពីម្សិលមិញដែលមានចំណង ជើងថា « តាប៉ែ តែសប្បាយ » ដែលជាស្ទាយថ្មីរបស់លោកនៅដើមខែ មិថុនា នេះ មិនថាអ្នកសប្បាយចិត្ត អ្នកសេដ ឬ អ្នកខូចចិត្ត គឺអាចទស្សនាបានទាំងអស់គ្នា ។
មានរឿងជាបន្តបន្ទាប់ វណ្ណដា បង្ហោះសារលើកដំបូងសូមឈប់ថតម្តាយខ្លួន រៀនគោរពសិទ្ធិនិងឱ្យតម្លៃមនុស្សចាស់ផង !
រឿងរ៉ាវស្នេហារបស់តារាចម្រៀង រ៉េប វណ្ណដា នៅលើ បណ្តាញសង្គម មិនទាន់ដោះស្រាយចប់ផង ពេលនេះចូលរឿងថ្មីមួយទៀតដែលធ្វើឱ្យ វណ្ណដា ឈឺក្បាលមិនស្ទើរឡើយ រហូតបានបង្ហោះសារនៅលើ IG របស់ខ្លួនដោយរៀបរាប់ថា « សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិ និងឱ្យតម្លៃមនុស្សចាស់ផង អរគុណ » ។
តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែអះអាងថាគណនេយ្យហ្វេសប៊ុកខ្លួននៅតែមានចំនួនអ្នក Like និង Follow ដូចដើម !
បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត ឡាយវិដេអូកាលពីម្សិលមិញនិយាយពីទំហំចិត្តរបស់ខ្លួនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រាប់តែមានព័ត៌មានជាច្រើនថា គណនេយ្យ ហ្វេសប៊ុក របស់តារាចម្រៀង ខេមរៈ សិរិមន្ត ត្រូវបានបាត់ចំនួនអ្នក Like និង Follow រហូតដល់ទៅរាប់រយខេ ។
