រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាដែលមិនសមគួរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី២៨ ខែតុលានេ បានលើកឡើងពីចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា […]

ទូតចិន៖ គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា […]

គ្មានការចាប់ខ្លួនអ្នកមិនគាំទ្រព្រែកជីក ដូចវិទ្យុអាស៊ីសេរី បំភ្លៃនោះទេ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ចំពោះរឿងនេះដែរ។ ក្នុងសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក […]

ឯកឧត្តម ប៉ែន បូណា សោកស្តាយដែលក្រុមប្រឆាំងជ្រុលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបំពុលសង្គម

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលការពារភាពស្អាតស្អំរបស់លោកជំទាវ ជុំវិញការផ្សាយមួលបង្កាច់ពី The Cambodia Daily

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ ដែលចេញ​មក​ការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់លោកជំទាវ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែឧសភានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា៖ “សូមជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា🙏ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The […]

ទោះបីជនអគតិ តាំង សារ៉ាដា ប្រឹងបំភ្លៃ ចោទប្រកាន់ ក៏មិនអាចឲ្យដុំពេជ្រ​ ក្លាយជាដុំថ្មបានឡើយ

មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ ញុះញង់ ប្រឌិតរឿងមិនពិតលើបណ្តាញសង្គម ដែលជាអំពើថោកទាបម្ដងហើយម្ដងទៀត។ ថ្មីៗនេះ កាសែតប្រឆាំង The Cambodia Daily បានប្រឌិតរឿងមិនពិតមួយ ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី។ កាសែតរត់ចោលស្រុកនេះ […]

ឯកឧត្តម វង្សី វិស្សុត៖ ត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងសាបព្រោះទៅវិញនូវព័ត៌មានពិត

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព ៥យ៉ាង គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ក្នុងចំណោមបញ្ចកោណទាំងនេះ គឺមានបញ្ចកោណទី៥ ដែលនិយាយផ្តោតលើបច្ចេកវិទ្យាទាំងមូលតែម្តង ដែលឆ្លុះបញ្ចាំងទៅក្នុងយុទ្ធសាស្ត្របញ្ចកោណផង និងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផង ដែលផ្តោតទៅលើការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងរុញកម្ពុជាឱ្យឈានទៅដល់ចក្ខុវិស័យ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម […]