ខាងក្រោមនេះ ជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ថាតើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO […]
Tag: សង្គ្រាម
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។ សម្តេចបានបន្តថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីសន្តិភាពទូទាំងតំបន់។ ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្ដេចបវរធិបតី ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ […]
ឯកឧត្តម ប៉ែន បូណា៖ តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន គេស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ? ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថាស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។ ឯកឧត្តមបានបញ្ជាក់ថា គ្រាន់តែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស? ឯកឧត្តមបានចោទជាសំណួរថា តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម? តើប្រទេសណាមានលំហសម្រាប់មនុស្សបំពានច្បាប់? បើតាមឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ គ្រាន់តែដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាន គេបែរទៅជាជំទាស់និងសម្តែងការព្រួយបារម្ភ ខណៈដែលអ្នកបង្កើតនិងបង្ហោះព័ត៌មានក្លែងក្លាយ ប្រឌិត ញុះញង់ពេញបណ្តាញសង្គម និងអ្នកជេរប្រមាថថ្នាក់ដឹកនាំ […]
សម្តេចតេជោ ហ៊ុន សែន៖ ពិការភ្នែកដោយសារសង្គ្រាម ទើបខិតខំបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ មេសា ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ បានបង្ហោះសាររំលឹកការឈឺចាប់នៃការបាត់ង់ប្រស្រីភ្នែកឆ្វេងរបស់សម្តេចនៅក្នុងសម័យសង្គ្រាមនា ថ្ងៃទី១៦មេសា ឆ្នាំ១៩៧៥។ ថ្ងៃទី១៦មេសា ១៩៧៥-១៦មេសា ២០១៩នេះ គឺជាខួប៤៩ឆ្នាំនៃការធ្លាក់ខ្លួនពិការភ្នែកឆ្វេងរបស់លោក។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (16មេសា1975.16មេសា2024)។ ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់ […]
