បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ

គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]

ឈ្មោះ ប៊ុនស៊ីន ផាតក្លាង នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត ជាអ្នកបង្កាត់ភ្លើងសង្រ្គាមបង្ហូរឈាម៥ថ្ងៃ តាមព្រំដែនខ្មែរ-ថៃ ហើយកម្មរបស់គាត់នឹងបន្តលងចិត្តរបស់គាត់តទៅមុខទៀត

ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ថៃ គឺជាតួអង្គដ៏លេចធ្លោម្នាក់ នៅក្នុងឈុត ភ្លើងសង្រ្គាម៥ថ្ងៃតាមព្រំដែនខ្មែរ-ថៃ ដែលរៀបចំឡើងដោយក្រុមអ្នកនិពន្ធនៅក្រុងបាងកក (អំណាចស្រមោល) ដែលយើងមើលមិនឃើញច្បាស់ នៅក្នុងសាច់រឿង ការដណ្តើមអំណាចគ្នាក្នុងនយោបាយថៃ។ មើលទំនងទៅ ឈុតនេះចប់ហើយ ដោយសារតែការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ភាពមោះមុតនិងឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា និងការស្នេហាជាតិស្រុះគ្នានៃប្រជាពលរដ្ឋខ្មែរ បូករួមនឹងសំពាធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការដឹងឮនិងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ឈុតឆាកបន្តនៃល្បែងដណ្តើមអំណាចគ្នាក្នុងនយោបាយផ្ទៃក្នុងថៃនឹងកើតឡើងច្រើននៅទីក្រុងបាងកកនាពេលខាងមុខដ៏ខ្លី។ គួរឱ្យសោកស្តាយ ឈុតឆាក ដែលលោក […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត»

សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសរសេររៀបរាប់ថា៖ «សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ […]

អាជ្ញាធរមីន ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចេញអាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន […]

ពីសង្គ្រាមទៅសន្តិភាព! កម្ពុជាប្រែក្លាយពីប្រទេសគ្រាប់ផ្លោង ទៅជាគន្លងផ្គត់ផ្គង់ស្បៀង និងនាំចេញគ្រប់ជ្រុងសេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាពនេះ បានធានានូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង។ នេះបើតាមការថ្លែងរបស់សម្តេចបវរធិបតីក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា។ កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្តេជ្ញា ជៀសវាងសង្គ្រាម ដោយការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយ តាមសន្តិវិធី ដើម្បីថែរក្សាផលប្រយោជន៍ជាតិ និងប្រជាជន

ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យនៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សម្តេចដែលបានចុះជួបសំណេះសំណាលជាមួយបងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមថា« មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស»។  សម្ដេចធិបតីរៀបរាប់ថា ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅទីនេះ។ ហើយសម្ដេចក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព

«ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជាពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព»។ នេះបើតាមការលើកឡើងនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី២០ ខែឧសភា ជា […]

ថ្ងៃនេះ កាលពី ៥៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្រ្តមួយដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម

ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ […]

ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន

ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្រេចកិច្ចព្រមព្រៀងរ៉ែកម្រមិនបានសម្រេចជោគជ័យទេ ថែមទាំងមានការម្លើងសម្លេងតឹងសរសៃ ករវាងមេដឹកនាំទាំងពីរទៀតផង។ ជុំវិញទិដ្ឋភាពនៃជំនួបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ នៅព្រឹកថ្ងៃទី២ […]

សម្តេចតេជោ ហ៊ុន សែន៖ ការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា បទពិសោធរបស់ សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែកនូវ បទពិសោធគន្លឹះជាច្រើនដែល សម្តេច មិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានា ក្នុងពេលកន្លងទៅ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា […]

5
Promotion