TOP NEWS: អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធនឹងសកម្មភាពព្រះធម្មវនវាសី ចន្ទមុនី

ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍លេខពិសេស បញ្ជាក់ជូន​សាធារណជនថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា […]

BREAKING NEWS! អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធព័ត៌មានដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់នៅអ៊ីស្រាអែល

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រាន​ចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ក្នុងសង្គ្រាមនៅអ៊ីស្រាអែល។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន ក្រោមការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅនិងហាត់ការ ដោយមានកិច្ចសម្របសម្រួលនិងតាមដានជាប្រចាំពីក្រុមការងាររបស់រាជរដឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ […]

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតបានចាត់តាំង ឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ឯកឧត្តម មាស សុភ័ណ្ឌ ធ្លាប់ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ច៖ […]

5
Promotion