តាំងពីស្វាមីទទួលមរណភាព មកតារាសម្តែង ទេព កញ្ញា ចង់វិលត្រឡប់មកកាន់សិល្បៈឡើងវិញ បន្ទាប់ពីបោះបង់អាជីពនេះអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែអ្វីដែលនាងរារែកនៅក្នុងចិត្តព្រោះកត្តាមួយនេះ ។

តារាសម្តែង ទេព កញ្ញា ធ្លាប់សម្តែងនៅក្នុងរឿងភាគ និងរឿងដំជាច្រើនកាលពីអំឡុងប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយពីនាងសម្រេចចិត្តរៀបការនិងទទួលបានការកូនស្រីម្នាក់រួចមក នាងក៏បានបោះបង់អាជីពនេះចោលទាំងស្រុងដើម្បីមើលថែកូន ។ អ្វីដែលរន្ធត់ចិត្តនោះគឺស្វាមីរបស់នាងបានទទួលមរណភាពនៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តនាងជាខ្លាំង នាងត្រូវមើលថែចិញ្ចឹមកូនស្រីតែម្នាក់ឯង ។
ទោះជាយ៉ាងនេះក្តីមកទល់ពេលនេះអារម្មណ៍ ទេព កញ្ញា បានល្អប្រសើរហើយ ហើយនាងចិញ្ចឹមកូនស្រីបានយ៉ាងល្អ រហូតថ្មីៗនាងមានបំណងចង់វិលត្រឡប់មកកាន់វិស័យសម្តែងឡើយវិញ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន នាងចាប់ផ្តើមលេចមុខនៅក្នុងការចូលរួមកម្មវិធីសិល្បៈ និងកម្មវិធីជួបជុំមិត្តសិល្បៈឡើងវិញ ។
តារាសម្តែងកូន១ ទេព កញ្ញា បានបង្ហើប្រាប់ផងដែរថា នាងនៅតែស្រឡាញ់សិល្បៈ មិនដែលមានបំណងចង់បោះបង់អាជីពនេះចោលទេ តែកន្លងមកដោយសារជាប់រវល់មើលថែគ្រួសារ ទើបនាងផ្អាកពីការងារនេះ ពេលនេះនាងមានបំណងចង់ត្រឡប់មកសាងស្នាដៃឡើងវិញ គ្រាន់តែមិនទាន់ប្រាកដចិត្តថា អាចនឹងទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ពីទស្សនិកជនឡើងវិញឬយ៉ាងណាទេ ។
ថ្វីដ្បិតតែមិនជឿជាក់ថា នឹងមានទស្សនិកជននៅគាំទ្រខ្លួនដូចកាលពីមុនក្តី តែ ទេព កញ្ញា បេ្តជ្ញាចិត្តនឹងត្រឡប់មកសាងស្នាដៃក្នុងវិស័សិល្បៈឡើងវិញ បើទស្សនិកគាំទ្រឬមិនគាំទ្រចាំគិតតាមក្រោយទៀត ៕





