ជី ដេវីត ដាក់ចំៗមិនឱ្យងើបមុខរួច ចំពោះអ្នកតាម​ជាន់ពន្លិច​ភរិយាខ្លួន​ដោយ​​ចោទ​រឿង​យកវប្បធម៌​មករកស៊ី

ដោយអត់ទ្រាំមិនបានចំពោះអ្នកដែលជាន់ពន្លិចនិងមើលងាយភរិយារបស់ខ្លួនអំពីរឿងយកវប្បធម៌មករកស៊ី ស្រាប់តែលោក ជី ដេវីត បានចេញមុខប្រកាសក្តែងៗនិងការពារកិត្តិយសភរិយាមិនឱ្យនរណាមើលងាយគ្រួសារខ្លួនបានឡើយ ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានព្រមាននូវពាក្យធ្ងន់ៗចំពោះបុគ្គលនោះផងដែរ ។ 

ប៉ុន្មានថ្ងៃនេះរឿងជាន់ពន្លិចនិងចោទតារាចម្រៀង ទេព បូព្រឹក្ស ថា បានយកវប្បធម៌មករកស៊ីនោះ កំពុងធ្វើឱ្យក្តៅគគុកក្នុងបណ្តាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនបានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ជាក់ស្តែងទាំងអ្នកនៅក្នុងសិល្បៈនិងក្រៅសិល្បៈ សុទ្ធតែបានចេញមុខការពារនាងគ្រប់ៗគ្នា ។ ក្នុងនោះដែរអ្នកគាំទ្រក៏បានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ផងដែរជាមួយនិងសំណេរជាច្រើនដែលរៀបរាប់ថា « ក្នុងនាមជាអ្នកគាំទ្រ យើងនឹងការពារអ្នកនាង ទេព បូព្រឹក្ស ពីគ្រប់រូបភាព នឹងពាក្យសម្ដីចេតនារើសអើង មើលងាយ នឹងជាន់ពន្លិចទាំងអស់ ។ ហើយយើងនៅតែបន្ដគាំទ្រ នឹង លើកចិត្តឲ្យគាត់ក្រោកឈរ បន្ដដំណើរជាមួយតន្រ្តីដែលផ្សារភ្ជាប់នឹងសិល្បៈបុរាណទៅមុខទៀត ព្រោះកាលដែលលាយសិល្បៈបុរាណជាមួយគំនិតសម័យថ្មី គឺដើម្បីបន្តអត្តសញ្ញាណវប្បធម៌ឲ្យរស់នៅក្នុងបច្ចុប្បន្ន » ។

អ្វីដែលកាន់តែធ្វើឱ្យក្តៅគគុកនោះគឺលោក ជី ដេវីត ទ្រាំលែងបាន ក៏បានចេញមុខការពារភរិយាផងដែរ ដោយលោកបានចេញសារដ៏វែងអន្លាយថា « មានទុក្ខ រួមទុក្ខ បានសុខចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាលមើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំអោយយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្មក្ររបស់យើងខ្ញុំចំពោះការចង់ទ្រទ្រង់ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ ។ ចូរចងចាំ យើងខ្ញុំមិនរកស៊ីនិងវប្បធម៌ទេ យើងខ្ញុំគឺមានតែការចែករំលែក ឱបក្រសោបលើកទូលដោយសមត្ថភាព និង លទ្ធភាពជាក់ស្តែងដែលជាឱកាសអាច បង្ហាញ និងរក្សាបាន ។ ចាប់ពីពេលនេះទៅយើងខ្ញុំសូមជូនភារៈនេះដល់អ្នកដែលរួមគ្នាចាក់រុកឆ្កឹះឆ្គាលចង់បំផ្លាញ់យើងខ្ញុំ សូមអ្នកធ្វើភារៈកិច្ចរបស់អ្នកអោយបានប្រសើរជាងការចាក់រុករបស់អ្នកផងចុះ « វិរៈនារី និង ទេវរាជ » មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេគឺសម្តែងចូលជាកាន់ឆ្នាំហើយទាំងនូវក្នុងឆាកជាតិ និង អន្តរជាតិ ក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ទាំងការផលិត M/V និងការសម្តែងលើឆាក ទាំងមាន Sponsor និង អត់Sponsor » ។

លោក ជី ដេវីត ថែមទាំងបានព្រមាននិងបញ្ជាក់ច្បាស់ៗថា « ច្រណែនមិនពេញចិត្តជាន់ចុះ តែសូមកុំអោយព្រោះតែលុយធ្វើអោយខ្វាក់ កុំព្រោះតែលុយធ្វើអោយបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម សូមកុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួន ទើបបណ្តាលចិត្តអោយខំចាក់រុកឆ្កឹះឆ្គាលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ ។ ខ្ញុំនឹងអោយបំណងប្រាថ្នារបស់អ្នកដែលចង់ពុះបំបែកបេះដូងភរិយាខ្ញុំដែលយកព្រលឹង ព្រមទាំងអាជីពមកផ្សារភ្ចាប់ ជាមួយនឹងការងារសហសម័យមួយនេះជោគជ័យ នូវពេលដែលអ្នកបំផ្លាញខ្ញុំជោគជ័យអ្នកក៏ត្រូវហ៊ានទទួលលទ្ធផលដែលកើតឡើងនូវពេលដែលលើផ្លូវដ៏កំសត់មួយនេះ លែងមានដានជើងយើងខ្ញុំ» ៕

5
Promotion