ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការចាត់តាំងរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង […]
Tag: ក្រសួងការបរទេស
WFP ចុះហត្ថលេខាគាំទ្រផែនការយុទ្ធសាស្ត្រកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៦៣លានដុល្លារ
លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ឃ្លរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ […]
អាមេរិក ប្រកាន់យកវិធីសាស្ត្របែប «សន្តនិយម» ចំពោះទំនាក់ទំនងជាមួយកម្ពុជា, មានន័យដូចម្តេច?
ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជំទាវ Melissa A. Brown បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត ក្នុងទំនាក់ទំនងអាមេរិក-កម្ពុជា។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយម ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ […]
ក្រសួងការបរទេស បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយ លោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋ ភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស […]
សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និង បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងការបរទេស […]
កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាស ឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច […]
ចក្រភពអង់គ្លេស ប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ និងភាគីអង់គ្លេសដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាមកកម្ពុជាក្នុងរយៈពេលកន្លងមក […]
ជប៉ុន បន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ […]
ប្រមុខការទូតកម្ពុជា ជំរុញឲ្យបន្តកិច្ចសហការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ
ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការផ្សព្វផ្សាយ «ភាពជាខ្មែរ» […]
ឥណ្ឌា បញ្ជាក់ជាថ្មីពីការប្តេជ្ញាគាំទ្រកម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍជាតិ
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរ នៃមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំមកនេះ ហើយបានប្ដេជ្ញារួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន […]
