ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស […]
Tag: ក្រសួងការបរទេស
កម្ពុជា-ថៃ ប្តេជ្ញាចិត្តជាថ្មីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៥
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែតុលានេះបានឲ្យដឹងពីជំនួបរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី […]
កម្ពុជា ថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែតុលានេះ ចេញសេចក្តីថ្លែងការណ៍សម្ដែងនូវសេចក្ដីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៉ីស្រាអែល។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្តាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេស ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្ដោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ […]
លើសពីការប្រកួត! ក្រសួងការបរទេសកម្ពុជា យកព្រឹត្តិការណ៍កីឡាវាយកូនគោលបង្កើតមិត្តភាពរវាងរដ្ឋ អ្នកការទូត និងវិស័យឯកជន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែតុលានេះ បានរៀបចំ «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច» នៅក្លឹបវាយកូនគោលហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។ ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនេះ ត្រូវបានដឹកនាំការប្រកួតដោយឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានបេសកកម្មការទូតស្ថាប័ន អង្គការអន្តរជាតិ មួយចំនួនប្រចាំនៅកម្ពុជា ព្រមទាំងវិនិយោគិន/ធុរជនជាតិ និងអន្តរជាតិដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ […]
អ្នកនាំពាក្យក្រសួងការបរទេស៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវបានបាត់បង់យូរណាស់មកហើយ»
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា៖ «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW អ្នកនាំពាក្យក្រសួងការបរទេស មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖ ១. ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ […]
ឯកឧត្តម សុខ ចិន្តាសោភា៖ សម្តេចតេជោ នៅតែជាប្រមុខការទូតកំពូលដ៏ឆ្នើមបំផុតរបស់កម្ពុជា
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គ្មានបេសសកកម្មបម្រើជាតិណាដែលផ្តល់កិត្តិយសខ្ពង់ខ្ពស់ និងធំធេង ជាងបេសកកម្មជាតំណាងរបស់ជាតិនៅលើឆាកអន្តរជាតិនោះឡើយ។ ប៉ុន្តទន្ទឹមនេះ ភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ក៏ជាការទទួលខុសត្រូវ និងបន្ទុកដ៏ធំធេង និងធ្ងន់ធ្ងរសម្រាប់ឯកឧត្តម ជាពិសេសគឺការបន្តវេនពី ឥស្សរជនប្រមុខការទូតឆ្នើមៗ និងស្របពេលដែលវិស័យការទូតកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់នូវតួនាទីសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ។ ការណ៍នេះ ជាកត្តាដែលតម្រូវឱ្យឯកឧត្តមត្រូវបន្តនិរន្តរភាព នៃមរតកការទូតដ៏ពិសិដ្ឋទាំងនេះ។ ឯកឧត្តមបន្តថា មរតកការទូតដ៏ថ្លៃថ្លាខាងលើ […]
ឯកឧត្តម ប្រាក់ សុខុន រំជួលចិត្តក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលធ្វើការជូនរដ្ឋ និងក្រោយ ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ពីម្សិលមិញ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្តី ថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលថ្នាក់ ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ ជ្រាលជ្រៅ។ ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលកាន់ តំណែងជារដ្ឋមន្ត្រីដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
សហភាពអឺរ៉ុប បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ គាំទ្រដល់កម្ពុជា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និង ជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួប ជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃ ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប […]
អូស្ត្រាលី ប្តេជ្ញាគាំទ្រដល់មហិច្ឆតារបស់កម្ពុជា និងសម្រេចបន្តផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជាង ៨០លានដុល្លារ
តាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះ របស់លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា […]
ក្រសួងការបរទេស៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន បញ្ជាក់ថា «ការបោះឆ្នោតសកលឆាំ្ន២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ក្រសួងការបរទេស បានកត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការគូសបញ្ជាក់ពីការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត […]
