រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៉ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប […]

បរិយាយថ្ងៃនេះ៖ ការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល […]

ក្រសួងបរិស្ថានអះអាងថា គ្មានសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នោះទេ

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពីករណីជនមិនស្គាល់មុខធ្វើការឈូស​ឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឱ្យសាធារណជនមានការយល់ច្រឡំថាជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថាន នៅថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន​ខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ […]

ក្រសួងបរិស្ថាន ដាក់ចេញផែនការដាំកូនឈើ ១លានដើម ជារៀងរាល់ឆ្នាំ

សម្រាប់ដំណាក់កាលទី១នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារជាអាទិភាពចំនួន៣ គឺ៖ ទី១).ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិក​»ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន ទី២).ការដាំស្តារដើមឈើគ្រប់ប្រភេទដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវផែនការដាំកូនឈើចំនួន​ ១លានដើម ជារៀងរាល់ឆ្នាំ។ ទី៣).ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការរៀបចំ និងអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងការផ្តល់នូវជម្រើសមុខរបរសមស្របទៅនឹងស្ថានភាពរស់នៅរបស់​សហគមន៍នីមួយៗ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ […]

កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត

ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស […]

ក្រសួងបរិស្ថាន ទទួលបានជំនួយពីអន្តរជាតិ សម្រាប់រៀបចំប្រព័ន្ធសូឡានៅលើដំបូលសាលារៀន

ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា ក្រសួងបានទទួលជំនួយឥតសំណងពីសម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិ (Interational Solar Alliance) សម្រាប់ការរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV នៅលើដំបូលសាលារៀនចំនួន ៣កន្លែង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ គម្រោងនេះនឹងរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ PV ដែលមាន អានុភាពសរុប 37kW ជាមួយនឹងអាគុយដែលមានសមត្ថភាពផ្ទុកអប្បបរមា 24kWh នៅក្នុងសីតុណ្ហភាព 25 អង្សាសេ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិទ្យាសាស្ត្រ […]

ក្រសួងបរិស្ថាន៖ ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឲ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិកាន់តែប្រសើរ

ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនខ្សែច្រវាក់សកម្មភាព សេដ្ឋកិច្ចកិច្ចមូលដ្ឋាន និងប្រទេសជាតិ ដែលមានមេត្រីភាព ទៅនឹងការអភិរក្ស នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ក្រុមយុវជនជាង២០០នាក់ បានផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ដោយបានដើរព្រៃ ឡើងភ្នំត្បែង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិតាំងយូ នៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ភូមិសាស្រ្តខេត្តព្រះវិហារ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ គួរឲ្យដឹងដែរថា ថ្មីៗនេះ ក្រសួងបរិស្ថានទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង […]

ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បងប្អូនឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានកំពុងរៀបចំបែបបទ ដើម្បីប្រគល់ជូនក្រសួងវប្បធម៌រក្សាទុកនូវមរតកដូនតាយើង។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម សាយ ​សំអាល់ ​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ​នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ៕

ផ្លូវការ! នគរភ្នំឈើកាច់បាភ្នំ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអនុក្រឹក្យ ត្រូវបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង៕ អត្ថបទ៖ អក្ខរា

5
Promotion