សាខាអាល់កៃដា នៅតំបន់អាហ្វ្រិកខាងលិចបានអះអាងថាខ្លួនបានសម្លាប់ទាហាន ២០០ នាក់នៅក្នុងការវាយប្រហារលើមូលដ្ឋានទ័ពមួយក្នុងប្រទេសប៊ូគីណាហ្វាសូ ក្នុងសប្តាហ៍នេះ ដោយបានបង្កើនចំនួនអ្នកស្លាប់យ៉ាងច្រើនបំផុត នេះបើយោងតាមក្រុមដែលតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម បានឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភានេះ។

ក្រុមចារកម្ម SITE ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់មួយថ្ងៃបន្ទាប់ពីខ្លួនបានអះអាងថាបានសម្លាប់ទាហាន ៦០នាក់។
ទោះបីជាមិនមានចំនួនអ្នកស្លាប់ជាផ្លូវការ ឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលលើការវាយប្រហារក៏ដោយ អ្នកស្រុក Djibo បានឱ្យដឹងថាទាហាន និងជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់។
យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថាពួកសកម្មប្រយុទ្ធ JNIM បាននិងកំពុងបង្កើនការវាយប្រហារនៅក្នុងប្រទេសប៊ូគីណាហ្វាសូ ជាកន្លែងដែលរបបយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២២ ដោយតស៊ូដើម្បីបង្វែរជំនោរប្រឆាំងនឹងពួកបះបោរអ៊ីស្លាម។
គូសបញ្ជាក់ថា ពួកសកម្មប្រយុទ្ធ JNIM បានអះអាងពីការវាយប្រហារជាច្រើនលើកនៅប្រទេសប៊ូគីណាហ្វាសូ នៅថ្ងៃទី១១ ខែឧសភា ខណៈដែលមេដឹកនាំរបបយោធាលោក អ៊ីប្រាហ៊ីម ទ្រាវរ (Ibrahim Traore) កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ជាទីដែលលោកបានជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin)៕
ដោយ៖ ចិន្តា ទីទិ


