លាក់លែងជិតហើយ បើស្វីតដល់ថ្នាក់នេះ តារាចម្រៀង ពូ និងកញ្ញា ហ៊ិន លីដា ដឹងតែមានដំណឹងល្អ Surprise ហ្វេនហ្វេន មិនខាន !

ទើបតែបែកធ្លាយព័ត៌មានថា តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បានស្រឡាញ់គ្នាក្នុងទ្រនុំតែមួយមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ពូ បានសារភាពដោយត្រង់ៗថា ស្រឡាញ់ ពេញចិត្ត លើ កញ្ញា ហ៊ិន លីដា នៅពេលដែលឃើញនាងរបូតស្បែកជើង

អបអរសាទរបទ« Call Me PaPa » មានអ្នកចូលទស្សនាលើបណ្តាញសង្គម Tik Tok រហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក!

អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក

តារាចម្រៀង ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស ព្រមទទួលការអធ្យាស្រ័យ ក្រោយតារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដឹងពីកំហុសខ្លួននិងសុំបញ្ចប់បញ្ហា !

ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២

ចំណងស្នេហ៍តារាសម្តែង ឆឹម សក្កដា និង ពេជ្រ សោភា នៅតែមានមន្ទិលទោះប្រកាសរៀបការនៅបំណាច់ឆ្នាំ ២០២៥ 

ថ្មីៗនេះមានរឿងរ៉ាវជាច្រើនថាបានកើតឡើងចំពោះគូស្នេហ៍សិល្បៈ ឆឹម សក្កដា និង ពេជ្រ សោភា រហូតមានព័ត៌មានថា អ្នកទាំងពីរសម្រេចចិត្តបែបផ្លូវគ្នាដោយសារមានអ្នកទី ៣

ផលិតកម្ម «Galaxy Navatra» សម្ដែងការខកចិត្តខ្លាំង ចំពោះតារារ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

(ភ្នំពេញ)៖ ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង

តារាចម្រៀងល្បីៗមកពីផលិតកម្មធំៗខុសៗគ្នាគាំទ្រពេញទំហឹងពីការលើកឡើងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត

ប៉ុន្មានថ្ងៃនេះមានរឿងរង្គោះរង្គើរខ្លាំងក្នុងវិស័យចម្រៀង បន្ទាប់ពីមានតារាចម្រៀងរ៉េបមួយរូបបានចេញមុខវាយប្រហារទៅលើតារាចម្រៀង ខេមរៈ សិរីមន្ត រហូតធ្វើឱ្យអ្នកគាំទ្រ និង តារាចម្រៀងល្បីៗមួយចំនួនចេញមុខគាំទ្រយ៉ាងពេញទំហឹងពីការលើកឡើងរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត

ក្រោយបទ«CALL ME PAPA» ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ បះលើកំពូលតារាចម្រៀង រៀមច្បង២រូបដោយមិនខ្លាចញញើត

“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”

សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេញ បានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ

លាក់ទុកយូរហើយតារាចម្រៀង សុវត្ថិឌី ធារិកា ទើបដាច់ចិត្តបង្ហាញមុខអនាគតស្វាមីឱ្យមហាជនស្គាល់ !

តារាចម្រៀង សុវត្ថិឌី ធារិកា ទើបតែដាច់ចិត្តបង្ហាញរូបភាពខ្លួនជាមួយអនាគតស្វាមីឱ្យមហាជនបានស្គាល់ បន្ទាប់ពីព្យាយាមលាក់បាំងអស់ពេលយ៉ាងយូរ

ស្គាល់គ្នាជាង៣ខែ បែកធ្លាយ តារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា បង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ 

បន្ទាប់ពីឃើញវត្តមានតារាចម្រៀង ពូ និង កញ្ញា ហ៊ិន លីដា ចេញបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ ស្រាប់តែថ្មីៗនេះ បែកធ្លាយថា តារាចម្រៀងទាំងពីរដួងនេះ កំពុងបង្កាត់ភ្លើងស្នេហ៍ក្នុងទ្រនុំតែមួយ សូម្បីតែតារាចម្រៀងរួមក្រុមក៏មានការភ្ញាក់ផ្អើលចំពោះរឿងនេះផងដែរ ក្រោយពីឃើញអ្នកទាំងពីរមានការស្និទ្ធស្នាលនិងគ្នា ខុសប្រក្រតី  

5
Promotion