សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំទៅតាមទីជនបទ គឺជាគោលនយោបាយផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់។ សម្តេចមហាបវរធិបតី ក៏បានប្រកាសបង្ហាញគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ ដើម្បីឱ្យកូនចៅប្រជាពលមិនលំបាកធ្វើដំណើរឆ្ងាយ។ សម្តេចបវរធិបតី បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។ […]

បាក់ឌុប ០៨តុលា ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះជាប់»

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៨ តុលា ២០២៤ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចជា៖ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤,ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ , ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងវិស័យអប់រំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងការអនុវត្តគោលនយោបាយឲ្យបានជោគជ័យ។ ក្នុងពិធីសម្ពោធជាផ្លូវការបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្ដុះបណ្តាលបច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនទាន ប៉ុន្តែការអនុវត្ត និងការរៀបចំគោលនយោបាយ និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែង គឺតម្រូវលើសេនាធិការច្បាស់លាស់។ […]

កម្ពុជា បើកថ្នាក់អក្សរផ្ចង់ចិន នៅសាលារៀនជំនាន់ថ្មី

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន”។ កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ទង់ខ្មែរ-ចិន។ ក្រសួងអប់រំ បានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង […]

កម្ពុជា ប្រឹងប្រែងដោះសោរសក្តានុពលរបស់យុវជន

រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក មានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា […]

ក្រសួងអប់រំ អំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវចំពោះសប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និង គណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។ ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងតែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូប វិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ […]

ក្រសួងអប់រំ ហាមដាច់ខាតការប្រមូលលុយពីសិស្ស មាតាបិតាអាណាព្យាបាល ខុសពីគោលការណ៍ណែនាំ

ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។ ចំពោះករណីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីបំភ្លឺបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។ ក្រសួងបញ្ជាក់ថា […]

កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]

ក្មេងស្រីកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា ក្មេងស្រីកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធី Technovation Girls Cambodia។ កម្មវិធី Technovation Girls កម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តក្មេងស្រីឱ្យចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព ការសរសេរកូដ ការបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលកម្មវិធីនេះជាផ្នែកមួយ ជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ កម្មវិធីប្រកួត Technovaiton Girls […]

កម្ពុជា ជឿជាក់លើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃចលនាមិនចូលបក្សសម្ព័ន្ធ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។ តាមរយៈសន្ទរកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី […]

5
Promotion