ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Surala Net Co.,Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន កីឡា។ បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ […]
Tag: ក្រសួងអប់រំ
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន កុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន ដោយត្រូវសម្របសម្រួលកុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិតសភាចារ្យ […]
ក្រសួងអប់រំ នឹងរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន […]
វិលពីប្រទេសថៃ! និស្សិតខ្មែរប្រមាណ១៧២នាក់ ទទួលបានឱកាសបន្តការសិក្សា ក្រោមអាហារូបករណ៍សម្តេចតេជោ
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាថ្ងៃទី៣១ ខែកក្កដានេះថា៖ «ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់»។ ក្រសួងអប់រំរៀបរាប់ថា ក្នុងចំណោមនិស្សិត ៤២៣នាក់ មាននិស្សិតចំនួន១៧២នាក់បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប និងមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី […]
ដំណឹងល្អ! សិស្សដែលបានពិន្ទុខ្ពស់ជាងគេបំផុត ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿងតម្លៃជិត១៦០០០ដុល្លារ
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។ ជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស តែម្នាក់គត់ សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។ គួរបញ្ជាក់ផងដែរថា […]
ក្រសួងអប់រំ មិនទទួលយកការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនទទួលយកការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងចំណោមប្រទេសលើសកលលោក នៅក្នុងគេហទំព័រ World Population Review 2025។ សេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់អប់រំរបស់ […]
រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើមន្ត្រី និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីជាជំនួយដល់ការបំពេញការងារ និងការបង្រៀន
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ […]
រដ្ឋមន្រ្តីក្រសួងអប់រំ៖ «សំណេរអង្គរ» ជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ […]
ក្រសួងអប់រំ នឹងរៀបចំឱ្យមានការទទួលស្គាល់គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់
ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយបន្តគាំទ្រដល់គ្រូបង្រៀននៃសាលាមត្តេយ្យសិក្សាសហគមន៍ ដោយនឹងរៀបចំឱ្យមានការទទួលស្គាល់ ការបណ្តុះបណ្តាល គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់ទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ភូមិសំរោង២ នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ […]
នាយករដ្ឋមន្ត្រី ផ្តល់ដំណឹងល្អដល់ឪពុកម្តាយ អាណាព្យាបាល និងសិស្ស-និស្សិត ពីការមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិតទាំងអស់ ដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ […]
