ជន​បរទេស​លួចឆ្លងដែននិងធ្វើ​ការងារ​ខុស​ច្បាប់ ចំនួន៦១៥នាក់ បានបណ្ដេញចេញពីកម្ពុជា

ជន​បរទេស​ដែលលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់សរុបចំនួន ៦១៥នាក់ ក្នុងនោះស្រី ៨៤នាក់ មាន ១៧សញ្ជាតិ ត្រូវបណ្ដេញចេញពីកម្ពុជា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦នេះ ។ នេះបើតាមការប្រកាសរបស់អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ នៅថ្ងៃទី០៥ មីនា ឆ្នាំ២០២៦នេះ។ ជន​បរទេស​ទាំង៦១៥នាក់ ដែលត្រូវបណ្តេញចេញរួមមាន ចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន […]

៦ខែឆ្នាំនេះ ជនបរទេសជិត ៥ពាន់នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ខណៈពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៥ពាន់នាក់បានបញ្ជូនមកវិញ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។ សូមបញ្ជាក់ថា […]

ដឹងការពិតហើយ! ករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បំភ្លឺព័ត៌មានករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ […]

សមត្ថកិច្ចដាស់តឿនដល់ពលរដ្ឋ ចំពោះការជួលទីតាំងទៅឲ្យជនបរទេស

សមត្ថកិច្ច នគរបាលកម្ពុជា ដាស់តឿន និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវៀងនាំឲ្យទៅតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ប្រពឹត្តបទល្មើសផងដែរ។ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុនចំនួន ២៥នាក់ និងវត្ថុតាង ចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ និងកងកម្លាំងនគរបាលមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។ ជនសង្ស័យទាំងនេះ […]

៦ខែឆ្នាំនេះ ជនបរទេសជិត ២៦ម៉ឺននាក់ បានសុំប័ណ្ណធ្វើការងារនៅកម្ពុជា ខណៈជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្តេញចេញ

ឯកឧត្តម​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​និងតែតាំងមុខតំណែង​នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ […]

កម្ពុជា កែសម្រួលលក្ខខណ្ឌមួយចំនួនចំពោះជនបរទេស មុនពេលចូល-ចេញ និងអំឡុងពេលស្នាក់នៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងកែសម្រួលបែបបទមួយចំនួន សម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣​ញ បានដឹកនាំកិច្ចប្រជុំបន្តលើការកែសម្រួលនេះ ក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។ ជាងនេះទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ […]

5
Promotion