សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សិល្បករមួយរូបៗ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។
Tag: តារាចម្រៀង
កិត្តិយសណាស់ តារាចម្រៀង ខេម និង ក្រុមបាត់ទាត់តារា កម្ពុជា Cambodia football super stars ចូលជួបសំណេះសំណាលជាមួយ សម្តេច ហ៊ុន សែន មុនការប្រកួតជាផ្លូវការ !
ក្រុមបាល់ទាត់ តារាកម្ពុជា Cambodia football super stars បានចូលជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន មុនការប្រកួតជាផ្លូវការមកដល់កាលពីព្រឹកមិញនេះ ដោយមានតារាចម្រៀង ខេម គឺជាប្រធានក្រុម ។ អ្វីដែលពិសេសនៅក្នុងការប្រកួតនៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋាន អូនឡាំពិក គឺក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន »
បាត់មុខពីឆាកតន្រ្តីជាងពីរឆ្នាំ តារាចម្រៀង សុខ ស្រីនាង ធាត់បែកសាច់ប្លែកធ្វើឱ្យអ្នកគាំទ្រគិតថា នាងមានស្វាមីនិងកូនរួចហើយ !
បាត់មុខពីឆាកតន្រ្តីជាងពីរឆ្នាំ តារាចម្រៀង សុខ ស្រីនាង ធាត់បែកសាច់ប្លែក រហូតធ្វើឱ្យអ្នកគាំទ្រ មើលនាងសឹងតែមិនស្គាល់
Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង !
ត្រឹមតែ Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញកាលពីព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ ចុះទំរាំតែ Full MV ប្រាកដណាស់ថានឹងផ្ទុះខ្លាំងជាក់ជាមិនខាន ដោយសារតែក្នុង Full MV ចម្រៀងនេះ មានចំណុចពិសេសៗជាច្រើន
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយាដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូ ខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើតដោយចំណាយថវិការប្រមាណ ១៤ លានរៀល !
គ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំភ្លាម កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ភរិយា បានដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើត ដែលបានចំណាយថវិការនៃការសាងសងអស់ប្រមាណ ១៤ លានរៀល
បងប្រុស របស់ឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចចិត្តសាងភ្នួស នៅវត្តអារាមមួយ ក្បែររាជធានីភ្នំពេញ
អ្នកនិពន្ធល្បីឈ្មោះលោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅបួសភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនា រយៈពេល ១ សប្តាហ៍ នៅវត្ត ត្រពាំងវែង ឃុំ ព្រះនិព្វាន ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ បន្ទាប់ពីលោកបានបង្ហាញពីភាពជោគជ័យរបស់ខ្លួននិងប្អូនប្រុសជាទីស្រីឡាញ់គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីខែមុន
តែលតោលអស់ពេលច្រើនឆ្នាំទីបំផុត វ៉ាន់ នីឡា រកឃើញទ្រនំថ្មីព្រមទាំងបានចេញ MV ចម្រៀង « ក្រវែល » លើកដំបូងគាប់ចិត្តអ្នកគាំទ្របន្ទាប់ពីចូលឆ្នាំថ្មីរួច !
ទើបតែចប់ចូលឆ្នាំថ្មីភ្លាម ស្រាប់តែតារាចម្រៀង វ៉ាន់ នីឡា ទំលាក់បទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « ក្រវែល » នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដែលជារសជាតិថ្មីសម្ពោធស្នាដៃដំបូង និងជាការស្វាគមនទ៍មកកាន់ទ្រនំយក្ស បន្ទាប់ពីបានតែលតោលក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ
សប្បាយ៣ថ្ងៃជាប់គ្នា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូល តារាល្បីៗ នៅខេត្ត ព្រះសីហនុ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រះសីហនុ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
តាំងពីចូលផលិតកម្ម ហ្គាឡាក់ស៊ី តារាចម្រៀង ខាត់ សួស្តី មានយីអ៊ុនខ្ពស់ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន
តារាចម្រៀង ខាត់ សួស្តី មានអារម្មណ៍កក់ក្តៅខ្លាំង បន្ទាប់ពីនាងបានក្លាយទៅជាតារាចម្រៀងប្រចាំននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជាក់ស្តែងត្រឹមតែរយៈពេលខ្លីសោះបទចម្រៀងនាងជាច្រើនបានចេញជាបន្តបន្ទាប់ ជាពិសេសតាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មមក នាងកាន់តែមានយីអ៊ុនខ្ពស់ មានអ្នកស្គាល់ច្រើន ថែមទាំងរកបានប្រាក់ចំណូលច្រើនជាងមុនដែរ
ទោះសម្រាលកូនដោយការវះកាត់ តារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមទទួលការងារឡើងវិញទាំងសរសៃខ្ចី !
តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសទទួលការងារឡើងវិញហើយ បន្ទាប់ពីសម្រាលកូនប្រុសទី ២ បានជាងមួយខែ
