មិនទាន់ធ្វើចិត្តបានរឿងកូនទៅចោលផង កែវ សុបញ្ញា ត្រូវប្រកាសលែងលះស្វាមីទាំងឈឺចាប់ !

តារាចម្រៀង កែវ សុបញ្ញា ទើបតែបាត់បង់កូនស្រីជាទីស្រឡាញ់ដែលមានវ័យជាង៥ខែ កាល​​ពីជិត៣ខែមុន ស្រាប់តែពេលនេះត្រូវប្រកាសលែងលះជាមួយស្វាមីទៀត ធ្វើឱ្យ កែវ សុបញ្ញា កាន់តែមានវិប្បត្តិផ្លូវចិត្ត និងងាករកព្រះធម៌ជួយ ។

កូនស្រីរបស់តារាចម្រៀង កែវ សុបញ្ញា បានទទួលមរណភាពកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ដោយរោគាពាធ ។ ដើម្បីគេចពីការឈឺចាប់ កែវ សុបញ្ញា ក៏បានងាកមកចាប់អាជីពចម្រៀងឡើងវិញ ។

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះ កែវ សុបញ្ញា តែងតែបង្ហើរអារម្មណ៍មិនសប្បាយចិត្ត ហាក់បីដូចជាមានវិប្បត្តិផ្លូវចិត្ត រហូតចុងក្រោយនេះស្រាប់តែស្វាមីនាងបានប្រកាសជាសាធារណៈថា បានលែងលះគ្នាជាមួយ កែវ សុបញ្ញា ជាផ្លូវការហើយ ។

លោក វិចិត្រ អតីតស្វាមី កែវ សុបញ្ញា បានបង្ហោះសារថា « ខ្ញុំបាទសូមបញ្ជាក់ និងអោយតម្លៃគ្នាទៅវិញទៅមក រូបខ្ញុំនិងភរិយា ឈ្មោះ កែវ សុបញ្ញា បានព្រមព្រៀងគ្នាផ្ដិតមេដៃនៅតុលាការ និង បញ្ចប់ ភាពជាប្ដី ប្រពន្ធ គ្នាចាប់ពីថ្ងៃនេះតទៅ » ។

តារាចម្រៀង កែវ សុបញ្ញា ក៏បានទទួលស្គាល់ពីការលែងលះនោះផងដែរ ៕

5
Promotion