ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១០ឆ្នាំនេះតារាចម្រៀង ខេម បានបង្ហាញពីភាពផ្អែមល្ហែមលើសមុនទ្វេរដងចំពោះភរិយាខ្លួន ដែលធ្វើឱ្យមិត្តភក្តិជាច្រើនមានការច្រណែន ។ ប៉ុន្តែអ្វីដែលជាចម្ងល់របស់មហាជននោះគឺថា តើពេលណាតារាចម្រៀងរូបនេះយកកូនបន្តវង្សត្រកូល ?
មកទល់ពេលនេះតារាចម្រៀង ខេម និងភរិយា បានរៀបការនិងរស់នៅជាមួយគ្នាអស់ពេល១០ឆ្នាំហើយ ជីវិតគ្រួសាររបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាអ្នកទាំងពីរនៅពុំទាន់មានកូនចៅក្តី ។
លោក ខេម បាននិយាយថា « ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ ថ្ងៃទី ០៦ ខែ កុម្ភះ ឆ្នាំ ២០២៦ នេះ ។ Today is our 10th wedding anniversary. I wish my wife good health and deep love, in the name of Jesus Christ » ។
ជាមួយនិងការបង្ហាញពីក្តីសុខនិងភាពផ្អែមល្ហែមរបស់លោក ខេម នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ មានមិត្តសិល្បករជាច្រើនបានផ្ញើសារនិងជូនពរអ្នកទាំងពីរស្រឡាញ់គ្នាលុះថ្ងៃអវសាន និងមានសុភមង្គល ក្នុងគ្រួសារ មានកូនចៅពេញផ្ទះ ។
កន្លងមកតារាចម្រៀង ខេម ធ្លាប់បាននិយាយផងដែរថា ចំពោះរឿងកូនចៅលោកនឹងយកក្នុងពេលឆាប់ៗ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់លោកនៅក្នុងពេលនេះគឺធ្វើយ៉ាងណាឱ្យគ្រួសារមានសុភមង្គល និងការងារជោគជ័យ ៕






