ច្រើនឆ្នាំក្នុងសិល្បៈកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយ ដោយឡែកថ្មីៗនេះស្រាប់តែមានការប្រកាសថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នឹងមានវត្តមានច្រៀងនិងសម្តែង នៅក្នុងផាប់ជាង៥០កន្លែងដោយមានការគាំទ្រពីស្រាបៀរ Greet ដើម្បី Surprise អ្នកគាំទ្រ ។ ស្រាបៀរ Greet លេងឈុតធំ និងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញច្រៀងនិងសម្តែងក្នុងផាប់ជាលើកដំបូងនេះ ។
ដូចដែលមហាជនបានឃើញស្រាប់ហើយថា ភាគច្រើនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត តែងតែមានវត្តមាននៅក្នុងការប្រគំតន្រ្តីធំៗតាមបណ្តាខេត្តក្រុងនានា និងនៅក្នុងពិធីធំៗប៉ុណ្ណោះ លោកកម្រនឹងមានវត្តមាននៅតាមផាប់កម្សាន្តនានាណាស់ ។

ឆ្លើយតបទៅនិងការចង់បានរបស់អ្នកគាំទ្រស្រាប់តែថ្មីៗនេះស្រាបៀរ Greet បានត្រៀមលេងឈុតធំ និងចំណាយមិនធម្មតាទេ ដោយបានអញ្ជើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងតាមផាប់ធំៗជាង ៥០ កន្លែង ជុំវិញខេត្តក្រុង ។
គ្រាន់តែដឹងដំណឹងថាកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាបៀរ Greet បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការត្រេអរក៏ដូចជាការរង់ចាំមើលថា តើ Idol របស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណា ?
បើចង់ជួបផ្ទាល់ជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឬ Idol របស់បងប្អូន កុំភ្លេចចូលរួមជាមួយ ស្រាបៀរ Greet ទាំងអស់គ្នា ដើម្បីទទួលបានភាពសប្បាយរីករាយ និងបានរាំលេងកម្សាន្តជុំគ្នាសប្បាយៗ … ៕









