២ថ្ងៃចុងក្រោយ សមត្ថកិច្ចបណ្ដេញចេញជនបរទេសចំនួន៣៧២នាក់ ​ពាក់​ព័ន្ធនឹងករណីលួចឆ្លងដែន និងស្នាក់នៅខុស​ច្បាប់

រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ បានបន្ត​បណ្តេញ​ជន​បរទេស​សរុបចំនួន ៣៧២នាក់ ក្នុងនោះស្រី ៥៤នាក់ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ក្រោយរកឃើញពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅកម្ពុជា។

ជន​បរទេស​ជាង៣៧០នាក់នេះ មាន១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ។

ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព​ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ​ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោត​ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

5
Promotion