ឈានដល់វគ្គ Semi Final បេក្ខជនខ្លាំងទាំង ៨ រូបបេ្តជ្ញាចិត្តដណ្តើមពាន Cambo Rapper! 

នៅក្នុងថ្ងៃនេះការប្រឡងចម្រៀងរ៉េប Cambo Rapper បានឈានដល់វគ្គ Semi Final ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនខ្លាំងៗទាំង៨រូបបានប្តេជ្ញាចិត្តធ្វើឱ្យបានល្អជាមួយនិងការនិពន្ធបទចម្រៀងក៏ដូចជាការច្រៀងជាដើម…។ តើបេក្ខជនរូបណានឹងអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ? 

Cambo Rapper គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីមួយរបស់កូនខ្មែរ ដែលមានអ្នកគាំទ្រច្រើនមិនធម្មតា បើទោះបីជាយើងទើបតែបង្កើតកម្មវិធីនេះឡើងនៅក្នុងរដូវកាលទី១ក្តី តែសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ រហូតមានបេក្ខជនជាច្រើនមកពីបណ្តាលខេត្តក្រុងចូលរួមដាក់ពាក្យប្រឡងដើម្បីដណ្តើមពាន ។ 

នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៦ នេះ ការប្រឡងចម្រៀងរ៉េប Cambo Rapper បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បេក្ខជនខ្លាំងៗទាំង ៨ រូប បានប្តេជ្ញាចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តួលដៃគូប្រកួត និងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ។ 

បេក្ខជនខ្លាំងទាំង៨រូប រួមមាន លោក ឆន សុវណ្ណារាជ ហៅ B2 , សុខ ពេជ្រចាន់ភារៈ , ស៊ូ ស៊ីណា , សឿន ប៊ុនឡុង , Twenty Ten , ឡុង ដាលីន , លីម៉េង និងលោក BoBo ជាដើម …។

បេក្ខជនទាំងអស់ត្រូវតម្រូវឱ្យធ្វើបទចម្រៀងថ្មី ប្លែក និងមានអ្វីដែលពិសេសសម្រាប់ខ្លួនឯង ដើម្បីទទួលបានពិន្ទុល្អពីគណកម្មការនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ។ បើចង់ជ្រាបច្បាស់ថា បេក្ខជនរូបណាអាចនឹងបន្ត ឬបេក្ខជនណានឹងត្រូវចាកចេញកុំភ្លេច រង់ចាំតាមដានទស្សនាកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper នៅល្ងាចនេះនៅលើកញ្ចក់ទូរទស្សន៍ CTN ៕

5
Promotion