មិនកាន់ជើងខាងណាគ្រូបង្វឹកទាំង៤រូប Cambo Rapper និយាយបែនេះទៅកាន់បេក្ខជនទាំង៨រូបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ! 

ក្នុងនាមជាគ្រូបង្វឹកនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper មិនបានកាន់ជើងខាងកូនក្រុមណាមួយឡើយ ផ្ទុយទៅវិញមានតែកម្លាំងជម្រុញ និងលើកទឹកចិត្តដើម្បីឱ្យបេក្ខជនទាំង៨រូបដែលត្រៀមនឹងបញ្ចេញសមត្ថភាពឱ្យអស់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៦នេះ ។ 

ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ កាន់តែក្តៅគគុក និងអាចនិយាយបានថា អ្នកខ្លាំង អាចឡើងទៅវគ្គបន្ត ។  

គ្រូបង្វឹកនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper ទាំង៤រូបដែលរួមមាន កញ្ញា តន់ ចន្ទសីម៉ា ,លោក សង្ហា , Tempo និង ប្រុសឡា សុទ្ធតែមានការជឿជាក់ខ្លាំងលើសមត្ថភាពកូនក្រុមរបស់ខ្លួន បន្ទាប់ពីបានបណ្តុះបណ្តាលពួកគេយ៉ាងយកចិត្តទុកដាក់ ។ 

ក្នុងថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្នុងនាមជាគ្រូបង្វឹករបស់កូនក្រុមទាំងអស់សុទ្ធតែមានក្តីរំពឹងខ្ពស់លើកូនក្រុមរបស់ខ្លួន និងបានផ្តាំផ្ញើដល់បេក្ខជនទាំង៨រូបឱ្យខំប្រឹង និងបញ្ចេញអស់ពីសមត្ថភាព ៕

5
Promotion