បន្ទាប់ពីទទួលបានភ្លើងខៀវពីស្វាមី តារាសិចស៊ីកូនមួយ ឌុច លីដា សុំលេងអស់ដៃហើយពេលនេះ មិនថាគេហៅថតឈុតបែបណា ឌុច លីដា ទទួលទាំងអស់ ។

ចាប់តាំងពីមានស្វាមី និងកូនមក តារាសម្តែងសិចស៊ី ឌុច លីដា បានផ្លាស់ប្តូរចរិតខ្លួនទាំងស្រុង ពីព្រោះស្វាមីនាងមិនអនុញាតិឱ្យនាងសម្តែងឬស្លៀកពាក់សិចស៊ីនោះទេ ។ ដោយឡែកចុងក្រោយនេះមិនដឹងថាមានរឿងអ្វីកើតឡើងបានជា ឌុច លីដា ផ្លាស់ប្តូរ និងហ៊ានថតឈុតសិចស៊ីបង្ហាញទស្សនិកជនបែបនេះ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ឌុច លីដា បានផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រេ ។
ចំពោះភាពប្រែប្រួលរបស់តារាស្រី ឌុច លីដា ត្រូវបាននាងបង្ហើបប្រាប់ថា នាងទទួលបានការអនុញាតិពីស្វាមីហើយ ទើបហានទទួលការងារផ្សេងៗ តែការថតរបស់នាងក៏មិនហួសហេតុដែលទទួលយកមិនបានដែរ ។
ឌុច លីដា ពិតជារីករាយណាស់ដែលស្វាមីរបស់ខ្លួនអនុញាតិឱ្យវិលចូលសិល្បៈ និងព្រមឱ្យថតឈុតសម្លៀកបំពាក់សិចស៊ី បញ្ចេញដើមទ្រូងជាដើម….។
ទោះបីជា ឌុច លីដា មានស្វាមីនិងកូនម្នាក់រួចហើយក្តី តែសម្រស់នាងនៅតែស្រស់ស្អាត មិនចាញ់កាលពីនាងនៅក្មេងឡើយ ចំណែកតម្លៃខ្លួននាងនៅក្នុងវិស័យសិល្បៈក៏ស្ថិតនៅលំដាប់ខ្ពស់ផងដែរ មិនថាថតរឿង ឬ ថតស្ពតផ្សាយពាណិជ្ជកម្មនានា …៕





