នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum […]
Author: Phea ra
បច្ចុប្បន្នភាពថ្មីពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន […]
ខ្សែបណ្តាញអគ្គិសនីអូសកាត់តំបន់វាលស្មៅ ជាកត្តាគំរាមកំហែងថ្មីមួយទៀតដល់ការធ្លាក់ចុះសត្វខ្សឹបដ៏កម្រ
បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាល បានស្លាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ នេះបើតាមការការឲ្យដឹងពីក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ផ្វព្សផ្សាយដោយអច្ឆរិយភាពនៃទន្លេមេគង្គ នាពេលថ្មីៗនេះ។ ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក […]
មន្ត្រីឧទ្យានអនុរក្ស បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើខុសច្បាប់ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង
មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក […]
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន៥ ជាប្រយោជន៍មន្ត្រីរាជការ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជានាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាប់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំងអស និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ២០០នាក់។ ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការជួបជុំគ្នាពិភាក្សា […]
រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ
រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹងភាពជាដៃគូជាមួយសេវាករចែកចាយអគ្គិសនី ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាតូបនីយកម្មមានន័យថា ការធ្វើ ឬការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬរបស់ជាតិដទៃឲ្យទៅជារបស់ជាតិរបស់រដ្ឋវិញ។ បើតាមរបាយការណ៍បានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% […]
អាមេរិក បង្ហាញគោលជំហបន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Daniel J. Kritenbrink […]
BREAKING NEWS: កម្ពុជា នឹងធ្វើការជាមួយក្រុមហ៊ុន Google ករណីដាក់កោះអាចម៍សេះរបស់ខ្មែរ ថាជាកោះរបស់វៀតណាម
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប […]
រដ្ឋមន្ត្រីមហាផ្ទៃ៖ កុំបារម្ភខ្លាចបាត់មន្រ្តី ដែលត្រូវបណ្តេញចេញ ព្រោះក្រសួងនឹងផ្ដល់ក្របខ័ណ្ឌថ្មីជំនួស
ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗ ក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈលើមន្រ្តីនគរបាលជាតិនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ កុំឱ្យបិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តមក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញផងដែរ។ […]
ឯកឧត្តម ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជា ក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ ឯកឧត្តមបានរំលឹកថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម […]

