ឈរមុខប្រាសាទអង្គរវត្ត កុយ អេណា បង្អួតសម្រស់និងបង្ហាញពីភាពខ្លាំងជាស្រ្តី ខ្មែរ !

ឈរថតមុខប្រាសាទអង្គរវត្តនិងមើលថ្ងៃរះ កញ្ញា កុយ អេណា បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតក្នុងនាមជាស្រ្តីខ្មែរ មិនតែប៉ុណ្ណោះនាងថែមទាំងបានបង្ហាញពីភាពខ្លាំងរបស់ស្រ្តី ខ្មែរ ក្នុងយុគសម័យថ្មីនេះផងដែរ ។ 

កញ្ញា កុយ អេណា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីនាងបានចូលរួមនៅក្នុងការងារជួយសង្គមច្រើន មិនថាទៅដល់ទីជិតទីឆ្ងាយនាងតែងតែបង្ហាញពីអ្វីដែលជារបស់ខ្មែរ និងអ្វីដែលខ្មែរ មាននិងអាចធ្វើបាន ជាក់ស្តែងថ្មីៗនាងនាងបានទៅដល់ទឹកដីអង្គរជាថ្មីម្តងទៀត ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតសមជាស្រ្តីខ្មែរនៅមុខប្រាសាទអង្គរវត្តដើម្បីមើលថ្ងៃរះតាមរយៈរូបភាពទាំងនោះបានធ្វើឱ្យភ្ញៀវជាតិ ​និងអន្តរជាតិជាច្រើនចាប់អារម្មណ៍ ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរកញ្ញា កុយ អេណា បានឱ្យដឹងថា សម្រស់ និងកម្លាំងរបស់ស្រ្តីខ្មែរ ។ នាងពិតជារំភើបចិត្តណាស់ដែលបានមកទឹកដីអង្គរជាថ្មីម្តងទៀត ថ្ងៃរះនៅអង្គរវត្តពិតជាស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបាន ។

ដូចដែលមហាជនបានដឹងស្រាប់ហើយថាកញ្ញា កុយ អេណា ជាស្រ្តីខ្មែរខ្លាំងមួយរូបដែលបានលះបង់កម្លាំងកាយចិត្តចូលរួមការងារជួយសង្គមច្រើន ជាពិសេសនាងសុខចិត្តដោះសម្លៀកបំពាក់ស្អាតៗក្នុងនាមជាបវរកញ្ញាចោល ដោយមិនខ្វល់ពីសម្រស់ ដើម្បីដើររាប់គីឡូដី ក្នុងដំណើរបេសសកម្មថ្មើរជើងពីភ្នំពេញដល់ខេត្ត សៀមរាប រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយម្នាក់ៗបានហៅនាងថាជាស្រ្តីខ្មែរដែលខ្លាំងបំផុត ។ 

កញ្ញា កុយ អេណា បានប្តេជ្ញាចិត្ត នឹងខំប្រឹងបំពេញការងារជួយសង្គមឱ្យបានច្រើន ទាំងការចូលរួមផ្សព្វផ្សាយទេសចរណ៍និងការងារសប្បុរសធម៌ជាដើម …។ នាងរំពឹងថាអ្វីដែលខ្លួនបានធ្វើ នឹងទទួលបានលទ្ធផលល្អ ដើម្បីជួយដល់សង្គម ។ 

តារាសប្បុរស្រអែមរូបនេះថែមទាំងមានគម្រោងការងារថ្មីៗជាច្រើនផ្សេងទៀតដែលត្រូវធ្វើ ដោយនាងមិនខ្លាចនឿយហត់ ឬខ្វល់ពីថវិការឡើយ អ្វីដែលសំខាន់ឱ្យតែនាងស្រឡាញ់ពេញចិត្ត និងចង់ធ្វើ នាងនឹងចូលរួមដោយក្តីរីករាយ ៕ 

5
Promotion