ជាប់ចិត្តកម្ពុជា! នាវា Westerdam នាំភ្ញៀវទេសចរជិត ២ពាន់មកម្តងទៀត

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុបានទទួលនាវាទេសចរណ៍ឈ្មោះ WESTERDAM ចូលចតនៅកំពង់​ផែ​ក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦​នាក់​។ ភ្ញៀវទេសចរនាវានេះ នឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្ត​ព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី […]

អាជ្ញាធរបំភ្លឺ៖ បុគ្គលដែលផ្ញើសារទៅសម្តេចថា មានមន្ត្រីប្លន់ដីរាស្ត្រនៅខេត្តក្រចេះ ជាអ្នកទន្ទ្រានដីសម្បទានសង្គមកិច្ច

កន្លងមកនេះ មានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្តេចពុក សម្តេចម៉ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែងតស៊ូជាតិសាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ […]

ក្រុមហ៊ុន CiC ផ្ញើលិខិតបំភ្លឺ ដើម្បីជម្រះការចោទប្រកាន់រឿងកិបកែងលុយ ៨០លានដុល្លាអាមេរិក របស់លោក ព្រាប កុល

ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បាន​​ពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិចំនួន ៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួន។  នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC […]

អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ប្តេជ្ញាបន្តគាំទ្រកម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការប្តេជ្ញាបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថែមមួយកម្រិតទៀត។ សូមជម្រាបថា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ […]

«លាហើយប្លាស្ទិក» មានប្រជាពលរដ្ឋចូលរួមជាង ៤លាននាក់ហើយ

គិតចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ យុទ្ធនាការនេះមានអ្នកចូលរួម ដោយផ្ទាល់សរុបចំនួនជាង៤លាន៣សែននាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃពុធទី២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំង​កង​ទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។ សម្តេចធិបតីបានថ្លែងថា […]

កម្ពុជា បន្តរកឃើញអ្នកកើតជំងឺអុតស្វាថ្មីទៀត សរុប ៤ករណីហើយ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រកាសពីការរកឃើញករណីជំងឺអុតស្វា ១បន្ថែមទៀតទៅលើបុរសម្នាក់ ធ្វើឲ្យកម្ពុជាមានអ្នកឆ្លងជំងឺអុតស្វាសរុប ៤ករណីហើយ។ បុរសម្នាក់ដែលត្រូវបានរកឃើញមានជំងឺអុតស្វានោះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីពេទ្យយ៉ាងត្រឹមត្រូវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវ និងក្រើនរំឭកជាថ្មីម្តងទៀតឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា។ ក្នុងករណីសង្ស័យថា មានឆ្លងជំងឺអុតស្វា ឬមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងជំងឺអុតស្វានេះ អាចទាក់ទងលេខទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕ អត្ថបទ៖ […]

កម្ពុជា កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យកត់ត្រាអ្នកស្រវឹងបេីកបរ ដាក់ក្នុងបញ្ជីខ្មៅ Black List

តាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិន​ត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង​ដោយមានអត្រាជាតិ​អាល់​កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ […]

ក្រសួងមហាផ្ទៃ​ និងក្រសួងនគរបាលវៀតណាម រួមគ្នាបន្តអនុវត្តយន្តការសហប្រតិបត្តិការឱ្យកាន់តែសកម្ម សម្រាប់ឆ្នាំ២០២៤

ក្រសួងមហាផ្ទៃ​នារសៀលថ្ងៃទី២៣​ ខែមករា​ឆ្នាំ២០២៤ ​ចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា​​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាល​វៀតណាម​បាន​ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់​កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ភាគីទាំងទាំងពីរក៏បានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖ […]

5
Promotion