ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំរបស់តារាសម្តែង កុល ដាវី នាងបានបង្ហាញពីក្តីប្រាថ្នា៥យ៉ាងពីស្វាមីរបស់ខ្លួន ។

មកទល់ពេលនេះតារាសម្តែង កុល ដាវី បានចាប់ដៃគ្នាជាមួយស្វាមីរយៈពេល១៣ឆ្នាំហើយ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ បើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទើបតែបាន ៧ឆ្នាំ ប៉ុន្តែការចាប់ដៃគ្នារកស៊ីនិងបង្កើតគ្រួសារតូចមួយ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។
តារាសម្តែង កុយ ដាវី ពិតជារីគរាយជាមួយគ្រួសារតូចរបស់ខ្លួនខ្លាំងណាស់ ជាពិសេសកូនស្រីបណ្តូលចិត្តគឺជាគ្រាប់ពេជ្រដែលមិនអាចកាត់ថ្លៃបាន ។
ជាមួយនិងការជួបជុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំនេះ កុល ដាវី បានរៀបរាប់ថា « រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ 7ឆ្នាំរបស់ពួកយើងប្តីសម្លាញ់ ហើយក៏ជាថ្ងៃគំរប់១៣ឆ្នាំដែលពួកយើងសម្រេចចិត្តចាប់ដៃគ្នាដើរផ្លូវរួមគ្នា កន្លងមកពួកយើងមានរឿងរីករាយ ផ្អែមល្ហែម អន់ចិត្ត ជួបបញ្ហា ក៏ពួកយើងតែងអត់ធ្មត់ អភ័យឱ្យគ្នារហូត ជាពិសេសកម្លាំងចិត្តនៃចំណងស្នេហ៍ដ៏រឹងមាំរបស់ពួកយើងមួយទៀតនោះ គឺកូនស្រីជាទីស្រលាញ់ រក្សាវីនីតា ម្ចាស់បេះដូងរបស់ពួកយើងទាំងពីរ មិនប្រាថ្នាអីច្រើនទេ សុំត្រឹម ស្រលាញ់អូន ផ្តល់តំលៃ ថ្នាក់ថ្នម ផ្អែមល្អែម យកចិត្តទុកដាក់ដូចថ្ងៃដំបូងទៅបានហើយ » ។
ក្រឡេកមកមើលលោក សុខ រក្សា ដែលជាស្វាមីរបស់តារាសម្តែង កុល ដាវី វិញក៏មិនដែលធ្វើអ្វីឱ្យនាងពិបាកចិត្តដែរ លោកតែងតែផ្តល់ភាពកក់ក្តៅដល់គ្រួសារ និងស្រឡាញ់មើលថែគ្រួសារតូចរបស់ខ្លួនយ៉ាងមានសុភមង្គល និងទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មិត្តភក្តិ ក៏ដូចជាមហាជន ។
តារាសម្តែង កុល ដាវី ក៏មានបំណងនឹងយកកូនជាច្រើននាក់ផងដែរ ប៉ុន្តែដោយសារមានបញ្ហាសុខភាព នាងមិនអាចយកកូនច្រើនបានទេ បើយកកូនទៀតអាចនឹងប៉ះពាល់ដល់ជីវិត ជាក់ស្តែងកន្លងមក ទំរាំតែបានកូនស្រីម្នាក់នេះ នាងត្រូវឆ្លងកាត់នូវការលំបាក់ជាច្រើន រហូតសម្រេចចិត្តផ្អាកពីការងារសម្តែងនិងការងាររកស៊ី ដើម្បីនៅផ្ទះថែរក្សាខ្លួននិងកូនក្នុងផ្ទៃ ៕




