ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ Church of Jesus Christ ដែលមានគម្រោងជាច្រេីនផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចមកកម្ពុជា។ ក្នុងជំនួបនេះ លោក Elder Dale G.Renlund […]

កម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត […]

កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]

កសិករញញឹមបិទមាត់មិនជិត ពេលដំឡូងមីទទួលបានតម្លៃល្អ

សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០​តោន​ (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ នេះបើតាមការឲ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ មន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករានេះ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛/kg។ មន្ទីរកសិកម្មដដែលបានអះអាងថា […]

ខេត្តបីនេះអាចធ្វើកសិកម្មបាន ២ ទៅ៣ដង ក្នុងមួយឆ្នាំ ពេលទំនប់អាងទឹកដ៏ធំនេះសង់រួចរាល់

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អមដោយមន្ត្រីបច្ចេកទេសក្រសួង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានចុះពិនិត្យផ្ទៀងផ្ទាត់លើការសិក្សាកន្លងមក ដើម្បីបញ្ជាក់ពីសុក្រឹតភាពវិស្វកម្មឈានទៅធ្វើការអនុវត្តការសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៃប្រព័ន្ធធារាសាស្រ្តស្ទឹងក្រញូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ឯកឧត្តមបានឱ្យដឹងថា ក្រោយពេលសាងសង់រួចអាងទឹកស្ទឹងក្រញូងអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ ដែលធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល […]

ប្រមុខរាជរដ្ឋាភិបាល ណែនាំដល់កងទ័ពត្រៀមវិធានការទប់ស្កាត់មហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញសារលិខិតជូនពរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើត បញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នេះ។ នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ជ័យលាភី ៣រូប និងកោតសរសើរក្រុមស្ថាបនិកព្រឹត្តិការណ៍ «សំណេរអង្គរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖ ជយលាភីលេខ១ បេក្ខជន ចេង រតនា ជយលាភី​លេខ​២ បេក្ខជន វ៉ន វីដា និង ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់ តាមរយៈបណ្តាញសង្គមផ្លូវការសម្តេចធិបតី បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ […]

រឿងឆ្កូតថ្នាំឡាន៖ ប៉ូលិសចរាចរណ៍ ៣នាក់ ឈរជើងនៅផ្សារដើមគរ និងស្ត្រីម្ចាស់ឡាន ត្រូវបានហៅមកសួរនាំរកខុសត្រូវ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បំភ្លឺថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា […]

ផ្សារបោះដុំអាស៊ីដ៏ធំនៅទីក្រុងប៉ារីស ចាប់អារម្មណ៍ទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang […]

5
Promotion