ទន្ទឹមនឹងសារបន្ទាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ក៏បានចេញសារសំឡេងពិសេសមួយទាក់ទងនឹងសង្រ្គាមរវាងអុីស្រាអែលជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ព្រមទាំងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅអុីស្រាអែល។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រយុទ្ធគ្នារវាងអាជ្ញាធរអុីស្រាអែលជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ជាការផ្ទុះសង្គ្រាមដ៏ធំមិនធ្លាប់មាន ដែលទាមទារឲ្យនិស្សិតខ្មែរកំពុងស្ថិតក្នុងស្ថាននោះ ត្រូវស្តាប់តាមបទបញ្ជារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ជាមួយគ្នានេះ សម្តេចប្រធានគណបក្សក៏អំពាវនាវដល់មាតាបិតា អាណាព្យាបាលដែលកូនចៅនៅអ៊ីស្រាលអែល សូមទាក់ទងទៅពួកគេឲ្យរក្សាការតាំងចិត្ត ម៉ឺងមាត់ និងគ្មានការភិតភ័យ ហើយសូមរក្សាការស្ងប់ចិត្ត […]
Author: Phea ra
BREAKING NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធកម្ពុជាធ្វើការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ចេញសារសម្លេងពិសេសជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល។ ស្ថានភាពនៅប្រទេសអ៉ីស្រាអែលពេលនេះ កំពុងមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០នាក់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ភារកិច្ចដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល […]
អស្ចារ្យណាស់! ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្ត Hollywood
ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិត និងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ ខ្សែភាពយន្ត The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ […]
ក្រសួងបរិស្ថានអះអាងថា គ្មានសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នោះទេ
កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពីករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឱ្យសាធារណជនមានការយល់ច្រឡំថាជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវកុំឲ្យបន្តចែករំលែករូបភាពហិង្សា និងឃាតកម្មលើបណ្តាញសង្គមគ្រប់ប្រភេទ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រា នៅព្រឹកថ្ងៃទី៧ ខែតុលានេះ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពហិង្សានិងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ការអំពាវនាវពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីនៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។ ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស […]
កម្ពុជា នាំយកអង្ករឈ្នះពានល្អបំផុតលំដាប់ពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅអាឡឺម៉ង់
កម្ពុជា នាំយកអង្ករគុណភាពល្អបំផុត និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅតាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនៅប្រទេសអាឡឺម៉ង់។ នេះបើតាមការឲ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៨ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធី នេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ […]
គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងវាយលុក ១១ខេត្ត ប៉ះពាល់ប្រជាជនជាង ៣ម៉ឺនគ្រួសារ និងស្លាប់មនុស្ស ៣នាក់
គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពជំនន់ ទឹកភ្លៀងនៅកម្ពុជា វាយលុក ១១ខេត្ត ៥៩ក្រុងស្រុក ២៣០ឃុំសង្កាត់ និងប៉ះពាល់ប្រជាជនជាង ៣ម៉ឺន៦ពាន់គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពជិត ២ពាន់គ្រួសារ ស្លាប់ ០៣នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង ២ម៉ឺន៥ពាន់ខ្នង។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅកម្ពុជា៕ អត្ថបទ៖ អក្ខរា
សារមន្ទីរទួលស្លែង រាប់បាតព្រះសង្ឃ ៤៤អង្គ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម
សារមន្ទីរទួលស្លែង នឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង៨ព្រឹកមានកិច្ចរាប់បាតព្រះសង្ឃ ចំនួន៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅមន្ទីរស-២១ ក្នុងសម័យខ្មែរក្រហម។ ប្រសិនបើសាធារណជនដែលមានសាច់ញាតិបាត់បង់ជីវិតនៅមន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌអាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តឡើងនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់៕
ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត
“ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, […]
សិង្ហបុរី ចាប់អារម្មណ៍ខ្លាំងចំពោះគុណភាពអង្កររបស់កម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Grand Hyatt នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។ ជំនួបនេះប្រព្រឹត្តទៅតាមរយៈសំណើពីលោកជំទាវរដ្ឋមន្ត្រី Grace Fu […]
