កម្ពុជា ប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៣​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ៕ សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣នេះ មានគម្រប់ ៣០ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល […]

អាមេរិក សរសើរកម្ពុជាលើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងការងារសម្អាតប្រាក់

សហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា កោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយកងកម្លាំងអនុវត្តច្បាប់អាមេរិក​អមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបាន​ជា​ច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរ​ ចែក​ចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ ឯកឧត្តម MURPHY ក៏បានសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា […]

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ការផ្តល់សេវាកម្មផ្សេងៗក្នុងតំបន់អង្គរ តាមប្រព័ន្ធអនឡាញ

ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា អាជ្ញាធរជាតិអប្សរា បានសម្រេច​បង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដែលនឹងអនុញ្ញាតឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមហោះហើរសាកល្បងក្នុងស្រុកចំនួន២ និងអន្តរជាតិចំនួន១

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ […]

អង្គការយូណេស្កូ សិក្សាលទ្ធភាពចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ក្នុងឆ្នាំ២០២៣នេះ។ សម្តេចបានបញ្ជាក់ថា ថវិកាជាង ២០០លានដុល្លារនេះ យកប្រើប្រាស់ក្នុងការគាំពារសង្គម ទឹកជំនន់ និងជួយប្រជាពលរដ្ឋឲ្យចំគោលដៅ។ ទន្ទឹមនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តកំណែទម្រង់បែបនេ ដោយត្រូវព្យួរ ឬលុបចោលគម្រោងមិនចាំបាច់មួយចំនួន និងយកថវិកា ទៅប្រើប្រាស់លើអ្វីដែលជាអាទិភាពសំខាន់ និងប្រើឲ្យអស់លទ្ធភាពនូវអ្វីដែលមាន។ ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា […]

នាយករដ្ឋមន្ត្រី ណែនាំដល់នាយកសាលា និងអាជីវករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារភេសជ្ជៈផ្អែមចំពោះសិស្ស

ថ្លែងពីវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដលសាលារៀននីមួយៗ និងអាជីករ ត្រូវគិតពីផលប៉ះពាល់ចំណីអាហារ និងភេសជ្ជៈផ្អែម ដែលលក់ដល់សិស្សានុសិស្ស។ នំចំណីអាហារ និងភេសជ្ជៈផ្អែម ដែលប្រមុខរាជរដ្ឋាភិ​បាល​គូស​បញ្ជាក់ថា ជាផលប៉ះពាល់រយៈពេលវែងដល់ធនធានមនុស្សរបស់កម្ពុជា ព្រោះវាបង្កឲ្យលើសជាតិស្ករ និងបង្កជាជំងឺទឹកនោមផ្អែម។ គួរបញ្ជាក់ថា អាហារ និងភេសជ្ជៈផ្អែម អាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង។ តាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល, អាហារ […]

ក្រសួងអប់រំ សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង ដល់សាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សរៀនក្នុងរោងទឹកលិច

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញដល់គ្រូបង្រៀនត្រូវបង្កើនការស្រាវជ្រាវចងក្រងឯកសារផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងវិស័យអប់រំ។​ សម្តេចបានថ្លែងថា៖​”កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង”។ សម្តេចធិបតីបានមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចបានកត់សម្គាល់ថា នៅលើបណ្ណាល័យនៅក្រៅប្រទេសមិនមានឯកសារដែលស្រាវជ្រាវជារបស់ខ្មែរនោះទេ ហើយខ្មែរទៅរៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស និងរៀនពីស្ថានភាពស្រុកទេសខ្លួនឯងពីសៀវភៅបរទេស។ ដូច្នេះការបង្កើតវប្បធម៌ និងទម្លាប់ស្រាវជ្រាវនេះ គឺត្រូវជំរុញ និងលើកទឹកចិត្តបន្ថែមទៀត៕ អត្ថបទ៖ អក្ខរា

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាគ្រូបង្រៀនពិភពលោក ៥តុលា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។ ទន្ទឹមនេះ សម្តេធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖ ១) ពិធីប្រគល់ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ […]

5
Promotion