“ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។ ទន្ទឹមនេះ សម្តេចតេជោ […]
Author: Phea ra
ក្រសួងរៀបចំដែនដី ឯកភាពសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ដល់អគាររោងចក្រទូទាំងប្រទេសឱ្យបានឆាប់
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកភាពជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងជំនួបជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ គឺមានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព»
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់ បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការបញ្ជាក់ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ សារលិខិតរបស់សម្តេចធិបតី បញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥កញ្ញា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ […]
នាយករដ្ឋមន្ត្រី ឧទ្ទិសសមិទ្ធផលនៃការចុះបញ្ជីប្រាសាទកោះកេរ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់
ថ្លែងក្នុងឱកាសព្រឹត្តិការណ៍អបអរសាទរ ការចុះរមណីយដ្ឋានដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧទ្ទិសសមិទ្ធផលនេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ ។ ព្រឹត្តិការណ៍ដ៏នក្តន្តឬក្សនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឥសរ្សជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់កីឡាករទាំងអស់ដែលចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវបង្កើតឱ្យមានការចងចាំដ៏ល្អពីកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព។ សម្តេចធិបតី មានប្រសាសន៍ថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ […]
រដ្ឋ បានចំណូលជាង ៣៥លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មរ៉ែមាស
ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។ […]
ក្រសួងរ៉ែ បញ្ជាក់ពីលក្ខខណ្ឌទទួលបានការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម
ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំសម្រាប់វិស័យទាំងពីរនេះ បានឡើងតាមការណែនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី […]
ក្រសួងយុត្តិធម៌ ឈានដល់ការរៀបចំឯកសារចុងក្រោយ សម្រាប់ដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៦ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនាលើកទី៦នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ អង្គវិបស្សនាក៏បានបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារនានាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ […]
កម្ពុជា ត្រៀមនាំចេញផ្លែដូងស្រស់ទៅចិន ខណៈក្រសួងប្រាប់ម្ចាស់ចំការចម្ការរួសរាន់ចុះបញ្ជី
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម […]
