ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។
Author: ratha
សម្តេចតេជោ ហ៊ុន សែន នៅតែដឹងគុណជានិច្ច ចំពោះយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ ពីរបបប៉ុល ពត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិកសា្ថប័នចំណុះចំនួន២ របស់អង្គការសហប្រជាជាតិ
កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហប្រជាជាតិ។
កំពូលតារាចម្រៀង ហ្គាឡាក់ស៊ី ណាវាត្រា មកជួបជុំគ្នា ផ្ទាល់អង្រួនឆាកប្រគុំតន្ត្រីដ៏សម្បើម Cambodia Mega Concert នៅទឹកដីខេត្តកំពង់ចាម
នៅថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរមកដល់ទឹកដីខេត្តកំពង់ចាម មកជួបបងប្អូនពុកម៉ែមាមីងទាំងអស់ ជាមួយវត្តមានដ៏កក្រើករបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា នៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា។
EU គ្រោងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិនចំនួន៧ បន្ថែម ដែលជាប់ពាក់ព័ន្ធជាមួយសង្គ្រាមរុស្ស៊ី
សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគាស់ប្រជុំ ដើម្បីស្នើសុំឱ្យមានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធជាមួយនឹងការលក់សព្វាវុធ ដែលត្រូវបានប្រើប្រាស់ នៅក្នុងកងម្លាំងរុស្ស៊ី សម្រាប់សង្រ្គាមប្រឆំាងនឹងប្រទេសអ៊ុយក្រែន ។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងទស្សនកិច្ច នោតៃវ៉ាន់ នាសប្ដាហ៍ក្រោយ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នាសប្ដាហ៍ក្រោយ និងជួបជជែកជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ខណៈលោកស្រីនឹងនិយាយពីលទ្ធិប្រជាធិបតេយ្យលោកខាងលិច ដើម្បីពង្រឹងជំហររបស់ពួកគេចំពោះប្រទេសចិន។
ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត […]
អ្នកទទួលខុសត្រូវ សុំទោសឥណ្ឌូនេស៊ី វៀតណាម និង មីយ៉ាន់ម៉ា ចំពោះការកាន់ទង់ជាតិបញ្ច្រាសក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម
ផលិតកម្មទីក្រុងភាពយន្ត នៅព្រឹកថ្ងៃទី៦ ខែឧសភាពនេះ លិខិតសុំទោសជាសាធារណៈសុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហេសកាន់ទង់ជាតិបញ្ជ្រាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣ ។
ចាប់ផ្តើមដំណើរការហើយ រត់ម៉ារ៉ាតុងបុរស-នារី ជាវិញ្ញាសាដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេមនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាអត្តពលកម្ម (រត់ម៉ារ៉ាតុងបុរស-នារី) ចំងាយ ៤២.១៩៥គម ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន។
រថយន្តក្រុងសាធារណៈ បើកខ្សែរត់ពិសេស២ខ្សែ ជិះដោយឥតគិតថ្លៃ សម្រាប់អ្នកទៅទស្សនាការប្រកួតកីឡាស៊ីហ្គេម
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស ចំនួន២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

