តារាចម្រៀងល្បីឈ្មោះអ្នកនាង ឆោម និមល ខកខានក្នុងការចូលរួមកម្មវិធីចូលឆ្នាំថ្មីប្រពៃណី ខ្មែរ អស់ពេលជាង២០ឆ្នាំមកហើយ បន្ទាប់ពីចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយឡែកសម្រាប់ឆ្នាំថ្មីនេះ នាងបានវិលត្រឡប់មកស្រុកកំណើតនិងត្រៀមចូលរួមកម្មវិធីតន្រ្តីនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។ ជួបជាមួយអ្នកនាង ឆោម និមល នៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កាលពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកនាងបានឱ្យដឹងថា អ្នកនាងពិតជារីករាយណាស់ដែលបានចូលរួមថតកម្មវិធីជួបជុំមិត្តសិល្បករ បន្ទាប់ពីខកខានក្នុងការជួបជុំនេះអស់ពេលជាង២០ ឆ្នាំ ។ […]
Author: rotha
ត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោក ខាន់ ជេមស៌ និងកូនប្រុសស្រីផ្ទុះកក្រើកមានអ្នកចូលទស្សនាជាង 3M Views ទៅហើយ !
ត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោក ខាន់ ជេមស៌ និងកូនប្រុសស្រីនៅផ្សារធំថ្មី ផ្ទុះកក្រើកប៉ុណ្ណឹងហើយ ចុះទំរា Full MV ចម្រៀងទៀត ដឹងតែរាំកក្រើក ហ៊ុយដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ហើយ ។ ដើម្បីឱ្យប្លែកចម្លែកអារម្មណ៍តារាចម្រៀងលោក ខាន់ ជេមស៌ បាននាំកូនប្រុសស្រីរបស់លោក គឺលោក ដូរ៉ា និងកញ្ញា អេមមី ចូលរួមថត […]
ដឹងតែសប្បាយមាំហើយ អ្នកបាទី ខេត្តតាកែវ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert
ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ និងបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន […]
សិល្បករសិល្បការិនីចូលរួមថតកម្មវិធីចូលឆ្នាំឆ្នាំនេះមានតិចតួចបំផុត !
ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ ។ តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង […]
ការពិត ! តារាសម្តែង ញ៉ែម សុគន្ធ បោះបង់ការសម្តែងចោលជាង៦ឆ្នាំព្រោះជាប់បន្ទុកធ្ងន់លើគ្រួសារនិងមើលថែឪពុកម្តាយជរា !
តារាសម្តែង ញ៉ែម សុគន្ធ បានផ្អាកពីអាជីពសម្តែងជាង៦ឆ្នាំមកហើយបន្ទាប់ពីលោករៀបការមានគ្រួសារនិងមានកូន២នាក់ជាចំណងដៃ លើសពីនេះទៅទៀតលោកទទួលបន្ទុកមើលថែឪពុកម្តាយចាស់ជរា ។ ទស្សនិកជនជាច្រើននៅតែទន្ទឹងចង់មើលស្នាដៃសម្តែងរបស់បុរសសង្ហា ញ៉ែម សុគន្ធ ពីព្រោះលោកគឺជាតារាសម្តែងប្រុសដ៏មានទេពកោលស្យ និងមានឈ្មោះល្បីល្បាញកាលពីជាង៦ឆ្នាំមុន ប៉ុន្តែគួរឱ្យស្តាយពេលដែលសម្រេចចិត្តរៀបការមានគ្រួសារ លោក ញ៉ែម សុគន្ធ បានផ្អាកទាំងស្រុងចំពោះអាជីពសម្តែង ដោយលោកងាកមកពង្រឹងការងារជាពិធីករវិញ ។ ជួបជាមួយលោក ញ៉ែម សុគន្ធ នៅក្នុងការថតពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់សមាគមទូរទស្សន៍កម្ពុជា លោកបានបញ្ជាក់ប្រាប់ថា លោកពិតជាបានផ្អាកពីអាជីពសម្តែងអស់ពេលជាង៦ឆ្នាំមកហើយ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន […]
លោក ឃួន ឡាបូរ៉ាវី សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងឯកឧត្ដម សាយ សំអាល់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A
លោក ឃួន ឡាបូរ៉ាវី អតីតកីឡាករបាល់ទាត់ជម្រើសជាតិមួយរូប និងបច្ចុប្បន្នជាមន្ត្រីផ្នែកអភិវឌ្ឍន៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទាំងសាច់ញាតិក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាល៧ថ្ងៃ កាលថ្ងៃសុក្រ […]
អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី
តារាចម្រៀង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា៖ “នាងខ្ញុំជាសិល្បករ សិល្បការិនី […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែមេសានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះមានបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណងដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន […]
