នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាង ច្បាប់ចំនួន៦ផ្សេងទៀត។
Author: rotha
ព្រឹកនេះ រដ្ឋសភា ពិនិត្យនិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋសភា បានលើកយក សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ពិនិត្យ និងពិភាក្សា ដើម្បីអនុម័ត។
អាវុធហត្ថភ្នំពេញ បង្ក្រាបបណ្តាញក្រុមHacker មួយក្រុម ដែល Hack ចូល Telegram ជាច្រើនដើម្បីឆបោកប្រាក់
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
លោក សូ ណារ៉ូ ត្រឡប់មកប្រទេសកំណើត ក្រោយខកខាន១១ឆ្នាំ នឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន
បន្ទាប់ពីខកខាន មកកាន់ប្រទេស អស់រយៈពេល ១១ឆ្នាំ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នឹងធ្វើដំណើរមាតុភូមិ និវត្តន៍ ទៅដល់ព្រលានយន្តហោះភ្នំពេញនាថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣។
ក្រសួងសារធារណការ ប្រគល់ថវិកា៨០០លានរៀលពីការលក់លេខពិសេសផ្ទាល់ខ្លួន ដល់មន្ទីរពេទ្យធំៗចំនួន២
ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យធំៗចំនួន២ គឺមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមន្ទីពេទ្យទាំងពីរ។
មិនឱ្យចាញ់មិត្តភក្តិ អតីតបវរកញ្ញាចក្រវាឡ កម្ពុជា ២០២០ រ៉េត សារីតា ត្រៀមដឹកដៃមិត្តប្រុសចូលរោងការនៅបំណាច់ឆ្នាំនេះ !
មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីគណបក្សឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ សូមយុវជនបន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារ យុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១. ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទ ប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣. វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។
ដាវីកា សុខចិត្តដកខ្លួនពីបេក្ខភាព Miss Universe Cambodia 2023 ដើម្បីទទួលតំណែង Miss Fabulous Cambodia 2023 បន្ទាប់ពី កក្កដា សុភ័ណ្ឌ គ្រងតំណែងនេះបាន ១២ ថ្ងៃ
រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
កម្ពុជា រំពឹងថាពេញមួយឆ្នាំ២០២៣នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤លាននាក់
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជាទៅហើយ។
រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
