ពលរដ្ឋស៊ីវិល ២៤នាក់ស្លាប់ក្នុងហេតុការណ៍យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកក្បែរព្រំដែនថៃ

យោធាមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់ជាមួយនឹងព្រំដែនថៃ មានមនុស្សយ៉ាងហោចណាស់ ២៤នាក់ត្រូវបានរាយការណ៍ថា ស្លាប់កាលពីថ្ងៃទី ១៧ ខែ សីហា។ អាជ្ញាធររដ្ឋ Karenni បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ សីហា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែកកើនដល់ ២៤នាក់ និងរងរបួសជាច្រើននាក់ទៀត ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្ទះសម្បែងពលរដ្ឋនៅក្នុងសហគមន៍ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។ […]

៧ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) […]

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ៥៣គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]

អភិបាលខេត្តកំពង់ស្ពឺ៖ ការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវានិងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់

កឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួល ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តលោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងប្រធានកាល័យប្រជាពលរដ្ឋ […]

សម្តេចតេជោ ហ៊ុន សែន ហៅនាយករដ្ឋមន្ត្រីស្តីទីថៃជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់​ទម្លាប់ ហើយមិនទាំងចេះការទូត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅនាយករដ្ឋមន្ត្រីស្តីទីថៃជិតផុតអាណត្តិថា ជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ការហៅយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងកាសែតថៃដែលចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៨ សីហា សម្តេចតេជោបានសរសេរក្នុងន័យដើមបែបនេះថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ បើតាមសម្តេចតេជោ […]

ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ មានគ្នា១៥នាក់ បើកការវាយ​ប្រហារលើរោងចក្រគីមីមួយកន្លែង

កាសែត Bangkok Post បានផ្សាយនៅរសៀលថ្ងៃចន្ទនេះថា សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng ខេត្ត Narathiwat ដោយបានកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។ បើតាមរបាយការណ៍ពីសមត្ថកិច្ច សកម្មប្រយុទ្ធមានគ្នាប្រមាណពី ១០ទៅ១៥នាក់ ហើយធ្វើបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd កាលពីចុងសប្តាហ៍ ធ្វើឲ្យរោងចក្រផ្អាកប្រតិបត្តិការ។ […]

ក្រោយទាហានថៃបាញ់រះលើជនស៊ីវិល ពេលនេះយោធាថៃបញ្ជូនគ្រូពេទ្យផ្លូវចិត្ត ពិនិត្យ និងព្យាបាលកងទ័ពជួរមុខរបស់ខ្លួន

ក្រោយទាហានថៃបាញ់ប្រជាជនស៊ីវិល ២នាក់ឱ្យរបួស មុននឹងធ្វើអត្តឃាត នៅក្នុងព្រៃនៅខេត្តសុរិន្ទដោយមានសម្ពាធផ្លូវចិត្ត ពេលនេះយោធារបស់ថៃនៅថ្ងៃទី១៨ ខែសីហានេះ បានបញ្ជូនក្រុមគ្រូពេទ្យព្យាបាលផ្លូវចិត្តទៅថែទាំកងទ័ពជួរមុខរបស់ខ្លួននៅតំបន់ព្រំដែនថៃ-កម្ពុជា។  កាលពីសប្តាហ៍មុន មេទ័ពភូមិទី២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ទាហានថៃដែលឈរជើងនៅក្នុងខេត្តសុរិន្ទបានបាញ់កាំភ្លើងជាច្រើនគ្រាប់ និងធ្វើឱ្យប្រជាជនស៊ីវិល ២នាក់របួស ហើយទាហានថៃម្នាក់នោះធ្វើអត្តឃាតខ្លួន ករណីនេះលោកបានអះអាងថា អាចបណ្តាលមកពីកត្តាស្រ្តេសរបស់ទាហានជួរមុខ។ សារព័ត៌មាន The Nation បានផ្សាយថា ក្រោយហេតុការណ៍នេះកើតឡើង យោធាថៃបានបញ្ជូនក្រុមគ្រូពេទ្យព្យាបាល […]

ទស្សនាបទ «អូនដឹកកូនស្វែករកជួបបង», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]

ឯកឧត្តម ​ហ៊ុន ម៉ានី៖ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់ខ្មែរយើងកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពី​យប់មិញ​តាមរយៈសំណេរបានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណា ឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសំណេរថា​ពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះតើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ […]

សម្តេចតេជោផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ ដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក

រឿងក្រុមហ៊ុន កូកាកូឡា ផ្តាច់កុងត្រាជាមួយតារារ៉េប វណ្ណដា មូលហេតុក៏ព្រោះលោកបង្ហាញជាតិនិយម សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់ ដោយសម្តេចផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវឲ្យសោះ។ សត្រូវនោះគឺសម្តេចតេជោចង់សំដៅភាគីថៃដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក។ តាមរយៈសារខាំមិនក្នុងបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៧ សីហា សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ […]

5
Promotion