មនុស្សម្នានាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក និងខេត្តមួយចំនួន ក្រោយរងចំហាយគ្រោះរញ្ជួយដី ៥,៤វ៉ិចទ័រ ពីប្រទេសមីយ៉ាន់ម៉ា

ទីក្រុងបាងកក និងខេត្តក្បែរនោះរបស់ប្រទេសថៃ បានទទួលរងចំហាយគ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្តាឲ្យមនុស្សម្នាប្រញាប់ប្រញាល់នាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក យ៉ាងភ័យស្លន់ស្លោរ។ អង្គភាពសង្កេតរញ្ជួយដីក្រសួងឧតុនិយមរបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែ២១ សីហានេះ បាននិយាយថា គ្រោះរញ្ជួយដីនោះបានកើតឡើងនៅម៉ោងក្នុងស្រុក ៩:៥៨នាទីព្រឹក ក្នុងជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយប្រហែល ២១១គីឡូម៉ែត្រភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak របស់ខ្លួន។  យ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត […]

នាយករដ្ឋមន្ត្រីថៃព្យួរតំណែង Paetongtarn Shinawatra ឡើងតតាំងក្តីនៅតុលាការ

នាយករដ្ឋមន្រ្តីថៃព្យួរតំណែង លោកស្រី Paetongtarn Shinawatra បានទៅដល់តុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដើម្បីផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងដ៏ចម្រួងចម្រាស ដែលអាចរុញច្រានលោកស្រីចេញពីតំណែងជាផ្លូវការ ជុំវិញបទចោទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ។ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ នៅក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញថៃ បានហាមការ ផ្សាយព័ត៌មានក្នុងសវនាការ ក្នុងសំណុំរឿងលោកស្រី Paetongtarn ដោយហាមមិនឱ្យអ្នកណាម្នាក់នៅក្នុង បន្ទប់សវនាការរាយការណ៍ព័ត៌មានអំពីសវនាការទាំងមូលចេញទៅខាងក្រៅឡើយ។ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដាកន្លងទៅបានសម្រេចចិត្តព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី Paetongtarn Shinawatra […]

ឈប់លាក់បាំង ! តារាចម្រៀង មាស សុខសោភា ចេញមុខការពារលោកតាសក់សភ្នំត្បែងដែលជាស្វាមីក្រោយត្រូវបុគ្គលម្នាក់មើលងាយ ! 

ឈប់លាក់បាំងតទៅទៀត ទីបំផុតតារាចម្រៀង មាស សុខសោភា ចេញមុខការពារនិងប្រកាសថាលោកតាសក់សភ្នំត្បែងជាស្វាមីខ្លួនពេញៗមាត់ ដោយមិនខ្លាចអ្វីទាំងអស់ក្រោយពីត្រូវបុគ្គលម្នាក់មើលងាយស្វាមីរបស់នាង ។ កាលពីយប់ថ្ងៃទី ២០ ខែសីហា កន្លងមកនេះតារាចម្រៀង មាស សុខសោភា បានបង្ហោះសារពីរឿងព្រំដែន និងសូមឱ្យបងប្អូនជឿជាក់លើការដោះស្រាយរបស់ថ្នាក់ដឹកនាំ ។ ទន្ទឹមនិងការបង្ហោះសារនោះ មានអ្នកខមមិនជាច្រើនទៅលើសំណេររបស់នាង ដោយម្នាក់ៗនិយាយតែពីរឿងនាងនិងតាសក់សភ្នំត្បែង រហូតមានបុគ្គលម្នាក់បានប្រើពាក្យមិនសមរម្យ ធ្វើឱ្យ មាស សុខសោភា ទ្រាំលែងបាន ព្រលះ […]

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ពិនិត្យវឌ្ឍនភាពការងារ និងដាក់ទិសដៅបន្ត ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានប្រជុំគ្នានារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។ បន្ថែមលើការងារដែលសម្រេចបាន និងការងារឆ្ពោះទៅមុខ ដែលបានរាយកាណ៍ជូនអង្គប្រជុំ គណៈកម្មការបានពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ២០២៦។ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ៧ គោលដៅ

ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៧គោលដៅ ចំនួនប្រមាណ ៦,៥៩៥ គ្រួសារ ស្មើ ២៣,៨៧៧ នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បាននឹងកំពុងបន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ គិតចាប់ថ្ងៃផ្ទុះអាវុធដែលទាហានថៃឈ្លានពានកម្ពុជា កាលពីថ្ងៃ២៤ កក្កដាមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម […]

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បិទច្រកព្រំដែនដ៏សំខាន់ជាមួយថៃធ្វើឲ្យអ្នកជំនួញព្រួយបារម្ភកាន់តែខ្លាំង

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី ១៩សីហា២០២៥ បានអះអាងថា របបសឹកមីយ៉ាន់ម៉ាបានសម្រេចបិទ ច្រកព្រំដែនដ៏សំខាន់ជាមួយថៃតាំងពីថ្ងៃចន្ទទី១៨សីហាមកដែលបានធ្វើឱ្យប្រទេសថៃខាតបង់ថវិកាអស់ប្រមាណ ១៣០ពាន់លានបាត។  ការសម្រេចបិទច្រកអន្តរជាតិក្នុងរដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ថៃ ដោយមីយ៉ាន់ម៉ាបានរកឃើញថា ភាគីថៃលូកដៃចិញ្ចឹមចលនាសកម្មប្រយុទ្ធការ៉ែន ដែលប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ នៅថ្ងៃទី១៨សីហា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទច្រកព្រំដែនឆ្លងទៅថៃ ក្នុងរដ្ឋKayin ទល់មុខស្រុកMae Sotថៃ មិនឱ្យយានយន្តដឹកទំនិញពាណិជ្ជកម្មនានាចេញចូល ដោយគ្មានពន្យល់អំពីមូលហេតុអ្វីទាំងអស់។ ប្រភពពីយោធាទទួលកិច្ចការព្រំដែនមីយ៉ាន់ម៉ា […]

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រាប់​មេដឹកនាំកម្ពុជា-ថៃ ថា ​ក្រុមការងារ​អន្តរកាល បាននិងកំពុង​ពិនិត្យ​នៅលើតំបន់ព្រំដែន​ដោយប្រុងប្រយ័ត្ន​

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយ​​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។  លើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួប​តាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ ​​​បានជជែកអំពីការ​វិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​បានប្រាប់​មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ​ក្រុមការងារ​អន្តរកាល (IOT) […]

ប្រធានាធិបតីហ្វីលីពីន ប្រកាសឲ្យផ្អាកនាំចូលស្រូវអង្ករពីប្រទេសថៃ

ហ្វីលីពីន បានសម្រេចបិទការនាំចូលស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។  នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។ នាយកដ្ឋានកសិកម្មហ្វីលីពីន បានរាយការណ៍ថា […]

មិនទាន់សម្រាលកូនស្រីផង តារាកំប្លែង ខ្ញុង ប្រកាសចិញ្ចឹមកូនម្នាក់ឯងប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត !

បំណុលក៏ដោះមិនទាន់អស់រឿងរ៉ាវអាក្រក់ជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះតារាកំប្លែងអ្នកនាង ខ្ញុង បានប្រកាសចិញ្ចឹមកូនម្នាក់ឯង ខណៈដែលកំពុងពពោះកូនស្រី​ ប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ។  តារាកំប្លែងអ្នកនាង ខ្ញុង បានរៀបរាប់ថា « តើត្រូវបន្តដើម្បីអ្វីទៀតកូនៗរបស់ម៉ែអើយ ម៉ែព្យាយាមហើយតែនៅមិនអាចស៊ូទៅមុខតៀតបាន ម៉ែប្រហែលរក្សាគ្រួសារមួយនេះឱ្យកូនលែងបានហើយ ។​ ឈឺចាប់ថ្ងៃលែងលះមួយថ្ងៃវាប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ទាំងកំពុងពោះ វាសម្ពាធផ្លូវចិត្តណាស់ ម៉ែសុំទោសកូនៗ ម៉ែនឹងស៊ូចិញ្ចឹមកូនម្នាក់ឯងបន្តទៀត ព្រោះម៉ែស៊ូម្នាក់ឯងមកយូរហើយ » ។  ការប្រកាសរបស់តារាកំប្លែង ខ្ញុង […]

ចំណាយពេលជាង៣ឆ្នាំ ឱក សុគន្ធកញ្ញា ទើបសម្រេចចេញបទចម្រៀង « រួមចិត្តតែមួយ » 

ស្ថិតក្នុងកាលៈទេសៈនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយឱ្យចំសភាពការដែលមានចំណងជើងថា « រួមចិត្តតែមួយ » ដោយនាងបានបញ្ជាក់ថា បទចម្រៀងនេះនាងបានចងក្រងកាលពីជាង៣ឆ្នាំមុន ។  តារាចម្រៀង ឱក សុគន្ធកញ្ញ ទើបតែត្រឡប់មកពីដើរកម្សាន្តនៅទឹកដីប្រទេស អូស្រ្តាលី កាលពីពេលថ្មីៗនេះ ទោះបីជាពេលនោះនាងកំពុងដើរកម្សាន្ត ប៉ុន្តនាងក៏បានចូលរួមធ្វើការតវ៉ាជាមួយបងប្អូនប្រជាជន ខ្មែរ នៅទីនោះដើម្បីបង្ហាញទៅពិភពលោកឱ្យបានដឹងថា ប្រទេស ថៃ កំពុងតែឈ្លានពានទឹកដី កម្ពុជា ។ ដោយឡែកគ្រាន់តែត្រឡប់ដល់ស្រុកកំណើតវិញ ​ឱក […]

5
Promotion