ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]
Category: សង្គម
លោក ប៊ុន ផាក ប្រកាសចូលខ្លួនទៅបំភ្លឺនៅស្នងការរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ដែលកោះហៅពីឯកឧត្តម ជួន ណារិន្ទ
លោក ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការកោះហៅរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី 21 ខែ មីនាខាងមុខនេះ។ លោក ប៊ុន ផាក បានឲ្យដឹងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ 15 ខែមីនា កន្លងទៅ។ លោកបានពន្យល់ថា ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ […]
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ស្នើសុំសម្តេចព្រះសង្ឃនាយក អំ លីមហេង ឱ្យសមណសិស្សបន្តការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា ព្រះរាជានុញ្ញាតឱ្យមន្ត្រីសង្ឃ ខេត្តត្រាវិញ ដឹកនាំដោយព្រះតេជគុណព្រះគុណ គឹម ថាំង មន្ត្រីសង្ឃសាលាគណខេត្តត្រាវិញ និងសហការីចំនួន៤ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានចូលក្រាបបង្គំគាល់ នៅព្រះរាជដំណាក់វត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ […]
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតរបស់កម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Bi’an និងប្រតិភូអមក្រុមហ៊ុន Dongjiang Environmental Co., […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ […]
សម្តេច ហេង សំរិន បេសកកម្មរបស់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី នឹងជួយឱ្យទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម កាន់តែរឹងមាំ
សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។ សម្តេចជឿជាក់ថា បេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។ បន្ថែមពីនេះ សម្តេចលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]
សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ១១ប្រទេសនៅអឺរ៉ុប បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញ ប្រទេសនៅអឺរ៉ុប ចំនួន១១ បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប […]
ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន
ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង បានប្រកាសប្រាប់ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ។ ការចេញសារដាស់តឿននេះក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ មី នា និងលេីកទិស ដៅសម្រាប់អនុវត្ត ខែ បន្ត កាលព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ […]
ខេត្តកំពត ពង្រីកគោលដៅទេសចរណ៍ ៤២កន្លែងទៀត ដើម្បីទាក់ទាញទេសចរ
បច្ចុប្បន្នខេត្តកំពត បានពង្រីកគោលដៅទេសចរណ៍ចំនួន ៤២កន្លែងទៀតដែលមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ សូមទស្សនាវីដេអូប្រសាសន៍ឯកឧត្តម ម៉ៅ ធនិន ៖
ស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យ សាងសង់សម្រេចបាន៧៥%ហើយ
គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ ការរងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោងទាំងមូល ។ បើតាមលោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ […]
