សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការសោកស្តាយ ដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ បានចាត់ទុកថា ជោគជ័យក្នុងការបង្រ្កាបបទល្មើសឆបោករបស់ថៃ ជាបរាជ័យរបស់ប្រទេសជិតខាង។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ដូច្នេះថា៖ «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺជោគជ័យរបស់ប្រទេសថៃ […]
Category: សង្គម
អគ្គនាយកដ្ឋានគយ កម្ទេចទំនិញល្មើសច្បាប់និងខូចគុណភាព ទម្ងន់ប្រមាណ៥០០តោន
ទំនិញល្មើសច្បាប់ និងខូចគុណភាព ចំនួន១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កម្ទេចចោលតាមលក្ខណៈបច្ចេកទេសស្តង់ដាប្រកបដោយសុវត្ថិភាពនិងមិនប៉ះពាល់ដល់បរិស្ថាន នៅទីតាំងក្រុមហ៊ុនផ្ទាល់ ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់នគរបាលអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក […]
អាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានគូសបញ្ជាក់ថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ដូចនេះបានធ្វឡើងក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត […]
ក្រុមគ្រួសារពីខ្មែរ ស្នើឲ្យពលរដ្ឋខ្មែរនៅកូរ៉េ រក្សាភាពស្ងប់ស្ងាត់ កុំចាញ់ឧបាយកលរបស់ក្រុមប្រឆាំងឱ្យចូលរួមបាតុកម្មនៅប្រទេសដែលខ្លួនកំពុងធ្វើការ
ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងនៅពេលទទួលព័ត៌មានអំពីសកម្មភាពកៀរគរពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនៅលើទឹកដីបរទេសដែលកូនៗរបស់ខ្លួនកំពុងបម្រើការងារ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និងក្រុមគ្រួសារពេលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ អ្នកមីង សុខ ថា ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ក្នុងនាមជាម្តាយឳពុកកំពុងរង់ចាំនៅស្រុកកំណើតពិតជាមានការព្រួយបារម្ភណាស់ចំពោះសុវត្ថិភាពរបស់កូនដែលកំពុងធ្វើការនៅសាធារណកូរ៉េ នៅពេលឃើញព័ត៌មានអំពីការបំផុសបំផុលឱ្យមានការធ្វើបាតុកម្មនានានៅលើទឹកដីបរទេសបែបនេះ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាពរបស់កូនដែលជាជនបរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្កជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង។ អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ […]
ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae […]
ក្រសួងព័ត៌មាន ណែនាំឲ្យអ្នកផលិតមាតិកា ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើវិធីសាស្រ្តលេងសើច បង្កផលប៉ះពាល់ដល់កិត្តិយសនិងសិទ្ធិអ្នកដទៃ
ក្រសួងព័ត៌មាន ណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ការណែនាំនេះ បានធ្វើឡើងក្រោយពីក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារ ដោយបំពានលើក្រមសីលធម៌ និង […]
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសគាំទ្រចំពោះការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា និងចិន
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រកាសគាំទ្រទាំងស្រុងចំពោ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា […]
ឯកឧត្តម ប៉ែន បូណា៖ តម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក
ឯកឧត្តម ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងពីតម្លៃ សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ រកដោយលំបាកថា គឺមានតម្លៃជាសកលដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក មិនមែនត្រឹមតែ នៅកម្ពុជាប៉ុណ្ណោះទេ ។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋ ខ្មែរ”នាថ្ងៃ២៧ កុម្ភៈ ឯកឧត្តមប៉ែន បូណា បានមានប្រសាសន៍ពីតម្លៃសន្តិភាពដែលសម្តេចតេជោ […]
អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ ទំនាក់ទំនងកងទ័ពចិននិងកម្ពុជា រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម
នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ហើយលោក Wu Qian នាយកការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបាននិយាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជា។ លោក Wu Qian បានចាត់ទុកការលើកឡើងនេះ គឺប្រឌិតទាំងស្រុង គឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។ លោកបានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ […]
