អនុព័ន្ធយោធា ១២ប្រទេស ចុះសួរសុខទុក្ខជនភៀសសឹក ប្រមាណជាង ១៦០០គ្រួសារ នៅជំរំក្នុងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ

បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅវេលាម៉ោង២និង៤១នាទីរសៀល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំចំនួនជាង១៦០០គ្រួសារនេះ គឺមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ 

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ក្រោយការចុះទៅកាន់ទីតាំងមួយចំនួនរួចមក គណៈប្រតិភូអនុព័ន្ធយោធាបរទេស ក៏បានសម្តែងក្តីសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃនឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ ដែលបង្កលក្ខណៈឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្តើមជីវភាពធម្មតាឡើងវិញបាន៕

5
Promotion
ment.body.classList.remove('no-scroll'); } function onReady(fn) { if (document.readyState === 'complete' || document.readyState === 'interactive') { setTimeout(fn, 0); } else { document.addEventListener('DOMContentLoaded', fn, { once: true }); } // Fix for iOS back/forward cache window.addEventListener('pageshow', function (e) { if (e.persisted) fn(); }); } onReady(() => setTimeout(showModal, 300)); })();