សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីស្ថានភាពសុខភាពល្អប្រសើរ និងអាចវាយកូនគោលបាន ក្នុងអំឡុងឆ្លងជំងឺកូវីដ១៩។ ការបង្ហាញខ្លួនលើទីលានវាយកូលគោលនេះ គឺធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួនតូច ដែលសុទ្ធសឹងតែក្រុមជ្រុលនិយម បានប្រមាថដល់អាយុជីវិតសម្ដេច ខណៈមានមនុស្សជាច្រើនពិសេសប្រជាពលរដ្ឋលើសលប់បានបន់ឱ្យសម្ដេចតេជោបានឆាប់ជាស្បើយពីជំងឺ។ ក៏ជាការឆ្លើយតបទៅពួកជ្រុលនិយមមួយក្តាប់តូច ដែលបន់ឲ្យសម្តេចឆាប់ស្លាប់ពេលសម្តេចប្រកាសពីការឆ្លងកូវីដ កាលពីពីរថ្ងៃមុន។ តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន សរសេររៀបរាប់ថា៖ «អ្នកជំងឺកូុវីដវាយកូនគោល! មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម។ […]
Category: សង្គម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន នៅតែបន្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍និងសាសនា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច ហើយក្នុងនាម ជាថ្នាក់ដឹកនាំបន្តវេន សម្តេចធានាអះអាងថា នៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”។ ការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ដូចនេះបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចបវធិបតី […]
កងទ័ពជើងគោក ប្រកាសជ្រើសរើសពលទាហានថ្មី ដើម្បីបំពេញក្របខ័ណ្ឌ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ បើតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ថា យុវជនដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំតាមលក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ ខណៈបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត ត្រូវបានផ្តល់អាទិភាព។ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត […]
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឥណ្ឌូនេស៊ី អះអាងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យបានកាន់តែល្អប្រសើរ
ក្នុងជំនួបសន្ទនារវាង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរម្លឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា […]
កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ […]
ជប៉ុន ផ្តល់ជំនួយឥតសំណងជាង៧០ម៉ឺនដុល្លារ សម្រាប់សកម្មភាពអប់រំកុមារតូច និងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ក្នុងតំបន់ភូមិភាគឦសាន្តនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧២០,៣០៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ហៅកាត់ថា «អ៊ីនរ៉េន»។ កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានិង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា (ថវិកា […]
នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ
ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា កីឡារស់ក្នុងសន្តិភាព កីឡាជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានាពេលនេះ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានធ្វើឡើងក្នុងឱកាសបើកការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ […]
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញឱ្យអាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារ សាងគ្រីឡា រ៉ាសា សាយ៉ាង ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ […]
ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង២៨០០លើក ថយចុះ១៤% បើធៀបនឹងឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិនប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ នេះបើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គ.ស.ច.គ. នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងរបាយការណ៍ ដដែល […]
រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើមន្ត្រី និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីជាជំនួយដល់ការបំពេញការងារ និងការបង្រៀន
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ […]
