សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, […]
Category: សង្គម
គម្រោងសាងសង់ទឹកស្អាត នៅក្រុងកំពង់ចាម សាងសង់បានជាង៨០ ភាគរយ និងគ្រោងបញ្ចប់នៅចុងខែមីនាខាងមុខនេះ
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត៣ទីតាំងការដ្ឋានក្នុងក្រុងកំពង់ចាម។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយៈពេលចាប់តាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺដំណើរការបានជាង៨០ ភាគរយហើយ ក្នុងនោះបានដំណើរការ៣ទីតាំង ការដ្ឋានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត […]
កម្ពុជា បញ្ជាក់ពីជំហរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក
កម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងនោះ មានដូចជា៖ […]
ខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យដៃគូអភិវឌ្ឍបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះ ។ ការអំពាវរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសកម្ពុជា ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា […]
អាជ្ញាធរខេត្តពោធិ៍សាត់ នឹងជំរុញបើកច្រកព្រំដែន«ច១-ឆាំរ៉ាក»ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការចូលរួមពី ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, ឯកឧត្តមអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ការចុះពិនិត្យទីតាំងខាងលើនេះ […]
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើតគោលដៅលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ […]
វិស័យមីន! ប្រមុខរាជរដ្ឋាភិបាល បន្តជំរុញឲ្យមានការកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន
ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏អំពាវនាវដល់អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ […]
អភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខនៅ តំបន់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអន្លង់វែង
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងប្រតិភូបានចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ […]
ពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
ប្រជាពលរដ្ឋប្រមាណជាង៤០០០គ្រួសារ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាល […]
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។ សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនៃបង្កើនចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ […]
